​បី​ថ្ងៃ​ឃាត់ខ្លួនចំនួន​២០​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​សាមគ្គី​មានជ័យ​

137
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​២០​នាក់​ជា​បន្តបន្ទាប់​ក្រោយពី​រកឃើញថា​ជន​មួយក្រុម​នេះ​បាន​ប្រើប្រាស់​ជួញដូរ​សារធាតុ​ញៀន​នៅក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ក្នុង​រយៈពេល​៣​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃ​២០ ដល់​ថ្ងៃទី​២២ ខែឧសភា​ឆ្នាំ​២០២០​។​

​ក្នុង​ប្រតិបត្តិការ​នេះ​គឺធ្វើឡើង​ដោ​យក​ម្លាំ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយនិង​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មានជ័យ​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំង​២០​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នេះ​ខ្លះ​បង្ក្រាប​ជាក់ស្តែង​និង​ខ្លះទៀត​ឃាត់ខ្លួន​តាម​ដីកា​របស់​តុលាការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ។


​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រឹបអូស​យក​វត្ថុតាង​ដែលមាន​ម៉ូតូ​១៣​គ្រឿង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​រួមទាំង​គ្រឿងញៀន​ខុសច្បាប់​មួយចំនួនទៀត​។​ក្រុម​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ង​ឆ្នាំង​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ