ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​សហការ​ជាមួយ​មេភូមិ​រកឃើញ​អ្នកកា​ប់រាន​ព្រៃ​យក​ដី​២​នាក់​

256
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ស៊ុ​សុវត្ថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រៀង​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២០​សង្កាត់​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​សហការ​ជាមួយ​មេភូមិ​ត្រពាំង​ទន្ទឹម​។​

ក្នុងនោះ​មាន​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​បាន​ចុះ​ល្បាត​ព្រៃ​សហគមន៍​ត្រពាំង​ទន្ទឹម​ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​ទន្ទឹម​ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ​ដែលមាន​អ្នកចូលរួម​សរុប​ចំនួន​១៣​នាក់​។​

លទ្ធផល​បាន​ជួប​ដីព្រៃ​រង​ការកាប់​ទន្ទ្រាន​មាន​២​កន្លែង​ហើយ​បានធ្វើ​កំណត់​និយាម​កា​និង​ស្រង់​យកឈ្មោះ​អ្នកកា​ប់រាន​ដីព្រៃ​សហគមន៍​តាម​ការចង្អុល​បង្ហាញ​ឈ្មោះ​ពី​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​។​

ជន​ដែល​កាប់​រាន​ព្រៃ​១. ឈ្មោះ រិ​ន ស ភេទ​ប្រុស ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រមទម​រស់នៅ​ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាប់​រាន​ព្រៃ​តាម​ជើងភ្នំ​០,៦៤៩​ហិកតា​។​២.​ឈ្មោះ​បាន​ខា​ភេទ​ប្រុស​រស់នៅ​ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​កាប់​រាន​ដីព្រៃ​មាន ២,១០៧​ហិកតា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម