​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

183
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ឃាត់​ខ្លូន​បាន​កាលពី​រសៀល​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​៣​ភូមិ​សាមសិប​ឃុំ​តា​ក្រី​ស្រុក​កំរៀង​។​

លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​រ៉េ​ន​សៅ​ភេទ​ប្រុស​អាយុ​២២​ឆ្ន្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៨​ថង់​ទម្ងន់​១១,១២​ក្រាម​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា Wy)​ចំនួន​២៨​គ្រាប់​ទ​ម្ង​ម់​២,៧៤​ក្រាម​និង​ទូរស័ព្ទដៃ​១​គ្រឿង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម