ខ្សែការពារ អេ​ឌ្រា​ន ម៉ា​រៀ​ប៉ា របស់​ក្លិប វេត​ហ្វ​ត តេស្ត​ឃើញ​វីរុស​កូ​រ៉ូ​ណា

204
ចែករម្លែក

ខ្សែការពារ អេ​ឌ្រា​ន ម៉ា​រៀ​ប៉ា (Adrian Mariappa) ជា​ខ្សែការពារ​របស់​ក្លឹប វេត​ហ្វ​ត​(Watford) បាន​បង្ហើប​ប្រាប់​ពី​ភាព​តក់ស្លុត​នៅពេល​ធ្វើតេស្ត​រកឃើញ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​អះអាងថា “​ចាប់តាំងពី​ខ្ញុំ​ទទួលបាន​លទ្ធផល​វិជ្ជមាន​កាលពី ថ្ងៃ​អង្គារ ខ្ញុំ​អង្គុយ​ញី​ក្បាល​ព្យាយាម​រក​នឹកថា តើ​ខ្ញុំ​បាន​ឆ្លង​វីរុស​នេះ​តាមរបៀប​ណា​”​។​
​ ​
​អេ​ឌ្រា​ន បាន​និយាយថា “​វា​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយសារតែ​ខ្ញុំ​មិនបាន​ចាក​ចេញពីផ្ទះ នោះទេ ក្រៅពី​ធ្វើការ​ហាត់ប្រាណ​ខ្លះ​នោះ និង​ដើរ​ជាមួយ​ក្មេងៗ​។ ភាគច្រើន​ខ្ញុំ​នៅផ្ទះ​និង​ហាត់ ប្រាណ​ជាប្រចាំ​។ ជីវិត​របស់ខ្ញុំ​គឺ​ស្ងាត់ស្ងៀម​។​គ្មាន​ពិធីជប់លៀង​ឬ​ចេញទៅ​ក្រៅ​នោះទេ ដូច្នេះ​ខ្ញុំ ពិតជា​មិនដឹង​ពី​រៀប​ឆ្លង​វីរុស​នេះ​”​។​
​ ​
​ស្របពេល ម៉ា​រៀ​ប៉ា នៅពេលនេះ​កំពុង​ស្ថិតនៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល​៧​ថ្ងៃ គ្រូបង្វឹក នី​ហ្គែ​ល ភា​សិន (Nigel Pearson) អះអាងថា លោក​គាំទ្រ​ក្រុម​របស់លោក​ពេញទំហឹង បន្ទាប់ពី កីឡាករ​បួន​បាន​ចូលរួម​ជាមួយ​ប្រធាន​ក្រុម ត្រូ​យ ឌី​នី (Troy Deeney) ធ្វើការ​ហ្វឹកហាត់​ដោយ ឡែក​។​
​ ​
​មន្ត្រី​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​អះអាងថា ការប្រកួត​នឹងត្រូវ​ចាប់ផ្តើម​ឡើងវិញ​នៅពេល​វា​មាន សុវត្ថិ​ភាពសមស្រប​។​
​ ​
​ភា​សិន បាន​បន្ថែមថា “​គោលដៅ​របស់​យើង​ក្នុងឋានៈ​ជា​ក្លឹប​បាល់ទាត់​គឺ​ត្រូវការពារ​កីឡាករ របស់​យើង​និង​ធ្វើ​ឲ្យ​ប្រាកដថា យើង​អាចធ្វើ​អ្វីដែល​យើង​អាចធ្វើ​ទៅបាន ដើម្បី​ត្រៀមខ្លួន​សម្រាប់ អ្វីៗ​នៅ​វគ្គ​បន្ទាប់​”​។​
​ ​
​សមាជិក​ពីររូប​នេះ​នៃ​ក្រុមការងារ​របស់​ក្លិប Watford ក៏បាន​ឆ្លង​វីរុស Covid-19 ដែរ បន្ទាប់ពី​មាន ការធ្វើ​តេស្ត​ទូទៅ​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​នេះ​កាលពី​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ច័ន្ទ​នៅតាម​មូលដ្ឋាន​របស់​ក្លិប​ទាំងនោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អេ​ឌ្រា​ន ម៉ា​រៀ​ប៉ា (Adrian Mariappa)

ទីតាំងផ្សាយពាណិជ្ជកម្ម