ភ្លៀង​ធ្លា​ក់លាយ​លំនឹង​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​០៦​ភូមិ ក្នុង​ឃុំ​ក​ណ្តែ​ករង​ផលប៉ះពាល់​

187
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យ៉ាងហោចណាស់ ក៏មាន​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២២​ខ្នង ក្នុង​០៦​ភូមិ របស់​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង បាន​រង​ផលប៉ះពាល់​ដោយសារ​គ្រោះធម្មជាតិ សំណាងល្អ​មិនមាន​មនុស្ស​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុជីវិត​។​

​ករណី​គ្រ​ធម្មជាតិ​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​និយាយថា នៅវេលា​ម៉ោង​ខាងលើ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយ​លំ​និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២២​ខ្នង ស្មើ​០៦​ភូមិ ក្នុង​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង សំណាងល្អ​មិនមាន​មនុស្ស​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុជីវិត​ឡើយ​។​

​សមត្ថកិច្ច​បាន​បន្តថា ភូមិ​ដែល​រងគ្រោះ គឺមាន​ភូមិ​គោកធ្លក របើក​ដំបូល ១០​ខ្នង រ​រលំ​រាប​ដល់​ដី ០១​ខ្នង​, ភូមិ​ត្រាង របើក​ដំបូល ០១​ខ្នង​, ភូមិ​ស្ពាន​ក្អែក របើក​ដំបូល ០១​ខ្នង​, ភូមិ​ល្អក់​របើក​ដំបូល​០៤​ខ្នង​, ភូមិ​ត្រពាំង​ទឹម របើក​ដំបូល ០១​ខ្នង រលំ​រាប​ដល់​ដី ០១​ខ្នង​, និង​ភូមិ​ច្រេស របើក​ដំបូល ០១​ខ្នង រលំ​រាប​ដល់​ដី ០២​ខ្នង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម