គីម ជុង​អ៊ុន ទៅ​ទស្សនា​ការប្រគំ​តន្ត្រី​ដ៏​កម្រ​របស់​ពួក​តារា​កូរ៉េខាងត្បូង​

1502
ចែករម្លែក

​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន កាលពី​ថ្ងៃអាទិត្យ​ទី​០១​មេសា បាន​ទៅ​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​នេះ​ដោយ​​ក្រុម​អ្នក​សម្តែង​មក​ពី​កូរ៉េខាងត្បូង រួម​មាន​វង់​តន្ត្រី​K-pop ដែល​នេះ​ជា​កាយវិការ​ចុងក្រោយ​បំផុត​មួយ​នៃ​ការផ្សះផ្សារ​គ្នា​មុន​ជំនួប​កំពូល​រវាង​កូរ៉េ​ទាំង​ពីរ​។

តារា​កូរ៉េខាងត្បូង​ហាត់​សម​សម្រាប់​ការសម្តែង​នៅ​ព្យុង​យ៉ាង​

​ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​ខណៈដែល​ការផ្សះផ្សារ​ទំនាក់ទំនង​ការទូត​លើ​ឧបទ្វីប​កូរ៉េ​មាន​ការវិវឌ្ឍ​លឿន​ក្រោយពី​កើត​មាន​ភាព​តានតឹង​រាប់​ខែ​។​ក្រុម​ដែល​មាន​​សមាជិក​១២០​រូបនេះ បាន​ធ្វើ​ការប្រគំ​តន្ត្រី​មួយ​កាលពី​ថ្ងៃអាទិត្យ​ហើយ​មួយទៀត​ត្រូវធ្វើ​នៅ​ថ្ងៃ​អង្គារ​។​

​លោក​គីម និង​ភរិយា ដែល​ក៏​ជា​អតីត​អ្នកចំរៀង បាន​ទៅ​ទស្សនា​ការសម្តែង​កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើអោយ​លោក​ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​ដំបូង​គេ​ដែល​បាន​​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​របស់​កូរ៉េ​ខាងត្បូង​។​

​របាយការណ៍​បាន​និយាយថា លោក​គីម បាន​ចាប់ដៃ​និង​ថតរូប​ជាមួយ​ពួក​តារា និង​មាន​ប្រសាសន៍ថា ព្រឹត្តិការណ៍​វប្បធម៌​រវាង​កូរ៉េ​ទាំង​ពីរ​គួរ​ត្រូវបាន​រៀបចំ​ធ្វើ​អោយបាន​​ច្រើន​ទៀត​និង​បាន​ស្នើ​ធ្វើ​នៅ​ក្នុង​រដ្ឋធានី​កូរ៉េខាងត្បូង​នៅ​សរទរដូវ​នេះ​។​

​ក្រុម​កីឡាករ​តៃក្វាន់​ដូ​កូរ៉េខាងត្បូងក៏​បានសម្តែង​នៅមុខ​ទស្សនិកជន​ក្នុងក្រុង​ព្យុង​យ៉ាង​កាលពី​ថ្ងៃអាទិត្យ នៅមុន​ការសម្តែង​រួម​គ្នា​នៃ​សិល្បៈ​ក្បាច់គុណ​កូរ៉េ​ជា​មួយ​ដៃគូ​​កូរ៉េខាងជើង​នៅ​ថ្ងៃ​ចន្ទ​៕​ដោយ​៖​វាសនា

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន (​ឆ្វេង​)​និង​រដ្ឋមន្ត្រី​វប្បធម៌​កូរ៉េខាងត្បូង ទះដៃ​ក្នុងអំឡុង​ទស្សនា​ការប្រគំ​តន្ត្រី​ដោយ​អ្នកចំរៀង​កូរ៉េខាងត្បូង​

​​សមាជិក​ក្រុម​ចំរៀង​Red Velvet​ថត​ក្នុង​ការប្រគំ​តន្ត្រី​នៅ​ព្យុង​យ៉ាង​

ទីតាំងផ្សាយពាណិជ្ជកម្ម