សហព័ន្ធ​កីឡា លើក​ទម្ងន់​កម្ពុជា ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​

160
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា ត្រៀម​បញ្ជូន​កីឡាករ -​កីឡាការិនី របស់ខ្លួន ទៅធ្វើ​ការហ្វឹកហាត់ នៅ​ប្រទេស​ចំនួន ២ គឺ នៅ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម ឆ្នាំ​២០២១ និង​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

ទិដ្ឋភាព​ប្រជុំពិភាក្សា ស្ដីពី​ការបញ្ជូន​កីឡាករ កីឡាការិនី ទៅ​ហាត់ នៅក្រៅ​ប្រទេស​

​លោក សំ សុខ​យី អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​មានប្រ សាសន៍ថា សហព័ន្ធ ត្រៀមលក្ខណៈ​បញ្ជូន​អត្ត​ព​លិ​ក ទៅ​ហ្វឹកហាត់ ប្រទេស​កូរ៉េ ចាប់ ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ការប្រកួត កីឡា​អូឡាំពិក​រដូវរងា ឆ្នាំ​២០២២ នៅ​ទី ក្រុង​ប៉េកាំង ប្រទេស​ចិន និង​បញ្ជូនទៅ​ហ្វឹកហាត់ រយៈពេល​វែង នៅ​ប្រទេស​ចិន ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ រហូតដល់​ឆ្នាំ​២០២៣ ព្រមទាំង​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA GAMES) លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​បាន​បន្តថា សម្រាប់​កម្មវិធី​ហ្វឹកហាត់ ប្រចាំថ្ងៃ ពី​គ្រូបង្វឹក ត្រូវ​បន្ត​ការហ្វឹកហាត់ ខ្លួនឯង ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​។ ដោយ​ត្រៀម​ពិនិត្យ រក​កីឡាករ​-​កីឡាការិនី ប្រភេទ​ទម្ងន់​ធ្ងន់ និង​ទាក់ទង​សហព័ន្ធ លើក​ទម្ងន់​វៀតណាម ក្នុងការ​ត្រៀមខ្លួន​ជាស្រេច និង​ចំ​គោលដៅ ការប្រកួត​កីឡា SEA GAMES លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ទិដ្ឋភាព​ប្រជុំពិភាក្សា ស្ដីពី​ការបញ្ជូន​កីឡាករ កីឡាការិនី ទៅ​ហាត់ នៅក្រៅ​ប្រទេស​

​លោក​អគ្គលេខាធិការ បាន​បន្ថែមថា ត្រូវ​ពិនិត្យ ក្នុងការ​ជ្រើសរើស កីឡាករ​-​កីឡាការិនី ត្រៀម​បញ្ជូនទៅ​ហ្វឹកហាត់ នៅ​ប្រទេស​កូរ៉េ និង​ត្រៀម​តេស្ត​ឈុត​ធំ ត្រូវ​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន ដាក់ជូន​ថ្នាក់ដឹកនាំ ពិនិត្យ និង​សម្រេច មាន​ដូចតទៅ​គឺ ការ​បញ្ជូនទៅ​ហ្វឹកហាត់ នៅ​ប្រទេស​កូរ៉េ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ សម្រាប់​បញ្ជូន​ចូលរួម​ការប្រកួត​កីឡា​រដូវរងា នៅ​ប្រទេស​ចិន ឆ្នាំ​២០២២ ចំនួន​៥​នាក់ រួមមាន កីឡាការិនី សេង ប៉ូ​រិ​ន ជា​ប្រធាន​ក្រុម ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៤៩ គីឡូក្រាម​, កីឡាការិនី ស៊ឺន លី​ណា ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៥៩ គីឡូក្រាម​, កីឡាករ ទឺ ម៉ាច ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៥៥ គីឡូក្រាម​, កីឡាករ យិន សុវណ្ណ ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៤៨ គីឡូក្រាម​, កីឡាករ ឈាង ដេ​វិត ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៦១ គីឡូក្រាម​។​

​ចំណែក​ក្រុម​ត្រៀម​បញ្ជូន ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ សម្រាប់​បញ្ជូន​ចូលរួម ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ មាន​ចំនួន ៨ នាក់ ដូចជា កីឡារ ឆាំ ពិ​សិន ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៧៣ គីឡូក្រាម​, កីឡាករ ហេង វុទ្ធី ក្នុង​ប្រភេទ​ទម្ងន់ ក្រោម ៨៩ គីឡូក្រាម​, កីឡាករ ជឿ​ម ពិសិដ្ឋ ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៨១ គីឡូក្រាម​, កីឡាការិនី រើ​ន ស្រី​និ​ត ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៦៤ គីឡូក្រាម​, កីឡាការិនី ឆេង សំនាង នៅ​អាមេរិក ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៥៥ គីឡូក្រាម​, កីឡាការិនី តាន់ ប៉ុច ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៤៩ គីឡូក្រាម​, កីឡាករ ឌុ​ច ប៊ុន​រ័ត្ន ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៧០ គីឡូក្រាម​, កីឡាករ សៀង សម្បត្តិ ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៦១ គីឡូក្រាម និង​គ្រូបង្វឹក ២ នាក់ ៕v