នគរបាល​ល្បាត​ពួនស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រកឃើញ​ថ្នាំញៀន​១១​កញ្ចប់​

134
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ បានធ្វើការ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​នឹង​ថ្នាំញៀន​ចំនួន​១១​កញ្ចប់ កាល​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​២៧១​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ចាន់ ចាវ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​មុខរបរ​នឹង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​គឺ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​អធិការ​ខណ្ឌមានជ័យ ធ្វើការ​ល្បាត​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្រ ដើម្បី​ការពារ​សុខ​សុ​វត្ថ​ភាព ជូន​ប្រជាពលរដ្ឋ​លុះ​មកដល់​ចំណុច​ខាងលើ​បាន​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ ដោយមាន​ការសង្ស័យ​ឃាត់​ធ្វើការ​ត្រួតពិនិត្យ ប្រទះឃើញ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១១​កញ្ចប់​តូច​នៅជាប់​ខ្លួន​។ ក៏​ធ្វើការ​ឃាត់ខ្លួន​នាំយកមក​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ទី​១ មក​ធ្វើការ​សាកសួរ​តែម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ទី​១ ធ្វើការ​សាកសួរ​បញ្ជូន​ខ្លួន​ទៅ​អធិការ​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ