​ប្រមុខ​ប្រដាល់​គុន​ខ្មែរ ជួប​កីឡាករ​ម្ចាស់​មេដាយ ស៊ី​ហ្គេម ២០១៧-១៩

161
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ជួប​សំណេះ សំ​ណា​ល និង​ណែនាំ​ចំពោះ កីឡាករ​ម្ចាស់​មេដាយមាស ប្រាក់ និង​សំរិទ្ធ ប្រដាល់​គុន​ខ្មែរ ព្រមទាំង​ឃី​ក​បុក​ស៊ី​ង (Kick Boxing) កាលពី​ថ្ងៃទី​២២ ឧសភា កន្លងទៅនេះ ដើម្បី​ធ្វើ​សៀវភៅ​ប្រវត្តិ កីឡាករ​- កីឡាការិនី​កម្ពុជា​។​

ទិដ្ឋភាព​ជួបជុំ​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​មានប្រសាសន៍ ក្នុង​អង្គប្រជុំ​ថា ក្នុងនាម​លោក ជា​ប្រធាន​សហព័ន្ធ សូម​កោតសរសើរ ដល់​ប្រដាល់​គុន​ខ្មែរ និង​ឃី​ក​បុក​ស៊ី​ង ដែល​បាន​ខិតខំ​ប្រឹងប្រែង អស់ពី​សមត្ថភាព ក្នុងការ​ប្រកួត​ដណ្តើម មេដាយមាស មេដាយប្រាក់ និង​មេដាយសំរិទ្ធ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០១៧ ( SEA GAMES 2០17 ) នៅ​ប្រទេស​ម៉ាឡេស៊ី ជាពិសេស​កីឡាករ ឃុន ឌី​ម៉ា ទទួលបាន​មេដាយមាស ជា​លើកដំបូង នៃ​ប្រភេទ​កីឡា ប្រដាល់​គុន​ខ្មែរ​។​

ទិដ្ឋភាព​ជួបជុំ​

​លោក​បាន​បន្តថា ចំពោះ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម ១៩ ( SEA GAMES 2០19 ) យើង​ទទួលបាន មេដាយសំរិទ្ធ ៦ គ្រឿង​។ ដូច្នេះ​សហព័ន្ធ និង​លោកគ្រូ អ្នកគ្រូ ម្ចាស់​មេដាយមាស ប្រាក់ និង​សំរិទ្ធ ត្រូវ​រៀបចំ​ឯកសារ និង​រូបភាព​របស់​កីឡាករ​ខ្លួន ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រប់​ចំនួន​ទាំំ​ង​អស់ សម្រាប់ធ្វើ​សៀវភៅ ប្រវត្តិ​កីឡាករ​-​កីឡាការិនី​កម្ពុជា និង​ដាក់​នៅ​សារមន្ទីរ​កីឡា របស់​កម្ពុជា​៕v