កំពូលតារាបង្ហាញម៉ូតប៉ាគីស្ថានសង្ស័យស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ

200
ចែករម្លែក

ក្រោយហេតុការណ៍ធ្លាក់យន្តហោះធុន Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលមានមនុស្សជិះលើនោះ ១០៧ នាក់នៅទីក្រុងការ៉ាជី របាយការណ៍ជាច្រើនបានលេចឡើងលើបណ្តាញសង្គមថា តារាបង្ហាញម៉ូត សារ៉ា អាប៊ីដ បានស្ថិតក្នុងចំណោមអ្នកដំណើរលើយន្តហោះ និងបានស្លាប់ក្នុងសោកនាដកម្មនោះទៅហើយ។

យន្តហោះបានធ្លាក់កាលពីថ្ងៃទី២២ឧសភានៅតំបន់ជីនណាក្រោនក្បែរអាកាសយានដ្ឋានអន្តរជាតិជីនណា កន្លែងដែលវាគ្រោងចុះចត។

ខណៈអ្នកលេងបណ្តាញសង្គមខ្លះកាន់ទុក្ខនាងសារ៉ា អ្នកដទៃទៀតតាមសួរដេញដោលថាតើរបាយការណ៍ទាំងនោះជាការពិតដែរឬទេ ខណៈមនុស្សជាច្រើនទៀតថែមទាំងអះអាងថានាងរួចរស់ជីវិតពីឧបទ្ទវហេតុនេះទៀតផង។

តារាបង្ហាញម៉ូតប៉ាគីស្ថានរូបនេះត្រូវបានអ្នករចនាម៉ូតឥណ្ឌាឈ្មោះ ខាឌីចាត សា ពណ៌នាថាជា “ស្រីអច្ឆរិយៈ ឧស្សាហ៍ព្យាយាម និងជាអ្នកអាជីពពិតៗ”៕ ដោយ៖ កញ្ញាដាលីស

នាង សារ៉ា អាប៊ីដ សង្ស័យស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅការ៉ាជីកាលពីថ្ងៃសុក្រ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ