អ្នករកស៊ី​ផ្លូវភេទ​ថៃ​ដល់​២​សែន​នាក់​បាត់បង់​ការងារ​ដោយកូវី​ដ​១៩ តែ​មិន​ទទួលបាន​ជំនួយ​សង្គ្រោះ​

235
ចែករម្លែក

​អ្នកផ្តល់​សេវា​ផ្លូវភេទ​រាប់​ម៉ឺន​នាក់​នៅ​ប្រទេស​ថៃ​មិន​ទទួលបាន​ជំនួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល​ទេ ក្នុងអំឡុងពេល​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​នេះ ទោះ​ជា​ពួកគេ​ធ្លាប់​បាន​ចូល​​រួម​ជួយ​អោយ​វិស័យ​ទេសចរណ៍​របស់​ថៃ​រីកដុះដាល​ខ្លាំង​ក្តី​។​

​ស៊ូ​ផានី ពង់​រឿង​ផាន នាយក​គំរោង​”​សមភាព​ជេនឌ័​រ​និង​ការរាប់បញ្ចូល​ក្នុងសង្គម “​នៅ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ បាន​និយាយថា ការអង្កេត​របស់​ទីភ្នាក់ងារ​របស់​លោកស្រី​បង្ហាញថា​«​អ្នករកស៊ី​ផ្លូវភេទ​ដល់​ទៅ​២០០.០០០​នាក់​នៅ​ថៃ​បាន​បាត់បង់​ការងារ​ភ្លាមៗ នៅពេល​រដ្ឋាភិបាល​បញ្ជា​អោយ​បិទ​ទីតាំង​ជីវិត​រាត្រី កាលពី​ចុង​ខែ​មីនា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវី​ដ​១៩​។​តែ​រដ្ឋា​ភិ​​បាល​មិនបាន​ធ្វើ​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ក្រុមមនុស្ស​ប្រភេទ​នេះ និង​សេចក្តីត្រូវការ​បន្ទាន់រ​បស់​ពួកគេ​ទេ​។​ពួកគេ​មិន​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ដោយសារ​ពួកគេ​មិន​ជា​កម្មករ​ផ្លូវការ​និង​ស្រប​ច្បាប់​នៅ​ថៃ​…​ពួក​គេ​គួរ​ត្រូវបាន​ចាត់បញ្ចូល​ក្នុង​ក្រុម​ដូច អ្នកផ្តល់​សេវា​និង​វិជ្ជាជីវៈ​ផ្សេង​ទៀត​ដែរ​»​។​

​សូមបញ្ជាក់​ថា ថៃ​ល្បី​ខាង​អ្នកដំណើរ​ទៅ​ពី​ប្រទេស​ផ្សេងៗ​ដើម្បី​ស្វែងរក​សេវា​សិច ឬ​ទេសចរណ៍​សិច​។​យោង​តាម​អង្គការ​Empower Foundation​ដែល​គាំទ្រ​សិទ្ធិ​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​នៅ​ថៃ បណ្តា​​ទីតាំង​កម្សាន្ត​សប្បាយ​នៅក្នុង​ប្រទេស​នេះ​កើប​ចំណូល​ប្រមាណ​៦,៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​ពួក​អ្នករកស៊ី​ផ្លូវភេទ​រួម​បង្កើត​ផលិតផល​សរុប​ក្នុងស្រុក​៤​ទៅ​១០​ភាគរយ​។​

​របាយការណ៍​មិន​ផ្លូវការ​និយាយថា អ្នកផ្តល់​សេវា​សិច​នៅ​ថៃ​អាច​រកបាន​៥​ពាន់​បាត​(១៥០​ដុល្លារ​)​ក្នុង​មួយ​យប់ ជិត​២០​ដង​នៃ​ប្រាក់​ឈ្នួល​អ​ប្បរមា​នៃ​ថៃ​(៣០០​បាត ឬ​៩​ដុល្លារ​)​ក្នុង​មួយថ្ងៃ​។​

​យោងតាម​របាយការណ៍ គ្រាន់​តែ​ទីក្រុង​ប៉ា​តាយ៉ា​តែ​មួយ​ក្នុង​ខេត្ត​ឈុន​បុរី មាន​ស្រីពេស្យារ​និង​ពួក​ខ្ទើយ​បំរើ​ផ្លូវភេទ​ដល់​ទៅ​ប្រមាណ​២៧.០០០​នាក់​។​

​សូមបញ្ជាក់​ថា ទោះជា​ថៃ​ល្បី​ខាង​ឧស្សាហកម្ម​សិច តែ​ពេស្យាចារ ជា​របរ​ខុសច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​នេះ​ចាប់​តាំងពី​ទសវត្សរ៍​១៩៦០​មក​៕​ប្រែ​សម្រួល​៖​វាសនា​

ណា​ណា ផ្លា​ហ្សា (Nana Plaza)​នៅ​បាងកក​ដែល​ល្បី​ខាង​បារាំ​ស្រាត​និង​អ្នករកស៊ី​ផ្លូវភេទ បាន​បិទ​ការ​រកស៊ី​តាម​បញ្ជា​របស់​អាជ្ញាធរ​ថៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ