​រថយន្ត​ធុន​ធំ ពីរ​គ្រឿង​បុក​គ្នា ធ្វើ​ឲ្យ​មនុស្ស ពីរ​នាក់ របួសធ្ងន់​

179
ចែករម្លែក

ដោយៈ សុខ សុ​ភ័​ណ្ឌ​ /
​កំពង់ស្ពឺៈ
រថយន្ត​ធុន​ធំ ពីរ​គ្រឿង បុក​គ្នា នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៨ និង ៩៩ ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ បណ្ដាល​ឲ្យ​មនុស្ស ពីរ​នាក់ រងរបួស​ធ្ងន់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ ឈ្មោះ ម៉ៃ វិចិត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​កងមាស ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បើកបរ​ពី​ខាងលិច ទៅខាង​កើត លុះ​មកដល់​ចំណុច​ខាងលើ ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A.៦៦៩៦ កន្ទុយ​រ៉ឺម៉ក ព្រះសីហនុ ៤A.៣០៦៨ អ្នកបើកបរ​ដោយ​ឈ្មោះ ឡា​ត់ ដា​វីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ បញ្ច្រាសទិស​គ្នា ពេញទំហឹង បណ្តាលឱ្យ​អ្នកបើករថយន្ត ទាំងពីរ​នាក់ រងរបួស​ធ្ងន់​។​

អ្នករបួស​ទាំងពីរ​នា​ក់ ត្រូវ​រថយន្ត​សាមុយ ដឹក​ទៅ​ព្យាបាល នៅ​មន្ទី​ពេទ្យ​។ ចំពោះ​រថយន្ត​ទាំងពីរ​គ្រឿង ប៉ូលិស​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម