បច្ចុប្បន្នអាល់កុលក្លែងក្លាយនៅតែមានចរាចរណ៍លក់នៅលើទីផ្សារ

226
ចែករម្លែក
អាល់កុលក្លែងក្លាយដែលបង្រ្កាបនាពេលកន្លងទៅ

ដោយ: ពៅ និមល/ភ្នំពេញ: ខណៈដែលស្ថានភាពជំងឺឆ្លងកូវីដ-១៩ មិនទាន់ផុតរលត់នៅឡើយនៅក្នុងប្រទេសកម្ពុជានោះមន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់ទំនិញប្រភេទទឹកអាល់កុលដែលដាក់លក់នៅតាមលើទីផ្សារសព្វថ្ងៃ នៅតែមានជនឆ្លៀតឱកាសមួយចំនួនកេងចំណេញផ្នែកសេដ្ឋកិច្ច។

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២០នេះថា នៅក្នុងពេលស្ថានភាពកំពុងតែជួបប្រទះនូវការរាតត្បាតនៃជំងឺកូវីដ-១៩ តម្រូវការទឹកអាល់កុល ដើម្បីប្រើប្រាស់ជាសាធារតុលាងសំអាតដៃកំចាត់មេរោគ ក៏បានកើនឡើងដែលជាហេតុដបង្ករឱ្យមានការឆ្លៀតឱកាសពីសំណាក់ជនខិលខូចមួយចំនួន ដោយលួចបន្លំចែកចាយនូវអាល់កុលក្លែងក្លាយ ដែលជាសារធាតុពុល មិនអាចយកទៅប្រើប្រាស់ក្នុងការកំចាត់មេរោគទេ តែវាអាចនឹងបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។ លោកបញ្ជាក់ទៀតថា កាលពីពេលកន្លងមក ក្រុមមន្រ្តីមានសមត្ថកិច្ចរកឃើញនិងរឹបអូសអាល់កុលក្លែងក្លាយ ប្រភេទមេតាណុល ដែលជាសារធាតុពុលមិនអាចយកប្រើប្រាស់ក្នុងការកំចាត់មេរោគសរុបចំនួនប្រមាណជាង ៨ម៉ឺន ២ពាន់លីត្រ។

លោកអគ្គនាយក បានអំពាវនាវទៅអ្នកប្រើប្រាស់ទាំងអស់សូមចូលរួមសហការគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩នេះ ជាពិសេសរាល់ការទិញទឹកអាល់កុលយកទៅប្រើប្រាស់ត្រូវស្គាល់ប្រភពឱ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តទិញយកទៅប្រើប្រាស់។

សូមរម្លឹកថា ផលប៉ះពាល់នៃអាល់កុលក្លែងក្លាយ (មេតាណុល) ទៅលើសុខភាពតាមរយៈការស្រូបចូល ឬជ្រាបចូលតាមស្បែក មានដូចជា សម្រាប់រយៈពេលខ្លី នឹងធ្វើឱ្យអ្នកប្រើប្រាស់ជួបស្ថានភាព ដូចជាឈឺក្បាល វិលមុខ ច្របូកច្របល់ បាត់ស្មារតី រំខានដល់ការរំលាយអាហារ និងការមើលឃើញ។ ចំពោះរយៈពេលវែង នឹងធ្វើឱ្យអ្នកប្រើប្រាស់ អាចពុលដល់ប្រព័ន្ធរាងកាយ ខូចដល់ប្រព័ន្ធខួរក្បាល ការមើលឃើញចុះខ្សោយ/ស្រវាំង និងអាចងងឹតទាំងស្រុង។ ដោយឡែកចំពោះករណីគ្រោះថ្នាក់ដល់ស្លាប់ឯណោះវិញ ប្រសិនបើមានការដាក់លាយជាមួយស្រា ឬជាមួយភេសជ្ជះផ្សេងៗ (ករណីនេះធ្លាប់មានកើតមានឡើងជាញឹកញាប់នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅតាមបណ្តាប្រទេសមួយចំនួនដែលនិយមផឹកស្រា ស។ល៕សរន

អាល់កុលក្លែងក្លាយដែលបង្រ្កាបនាពេលកន្លងទៅ

ទីតាំងផ្សាយពាណិជ្ជកម្ម