ព្រលែងមាន់ព្រៃ២ក្បាលនៅរមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិសហគមន៍ព្រៃឈើភ្នំព្រះ

174
ចែករម្លែក

ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យ:មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ថ្មពួកទើបទទួលបានមាន់ព្រៃ២ក្បាល ហើយបានយកទៅព្រលែងនៅរមណីយដ្ឋានប្រវត្តិសាស្រ្តធម្មជាតិសហគមន៍ព្រៃឈើភ្នំព្រះ ស្ថិតនៅព្រំប្រទល់៤ឃុំ ៖ ថ្មពួក គោកកឋិន ភូមិថ្មីនិងបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។

ព្រលែងមាន់ព្រៃ២ក្បាលនៅរមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិសហគមន៍ព្រៃឈើភ្នំព្រះ 

លោកដុំ ឈៀង នាយសង្កាត់រដ្ឋនាលព្រៃឈើថ្មពួកអោយដឹងកាលពីថ្ងៃទី២២ខែឧសភាថា ៖សង្កាត់នេះទើបបានទទួលមាន់ព្រៃពីរក្បាលជាអំណោយលោកដែង ស ហើយទៅព្រលែងដាក់នៅរមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិសហគមន៍ព្រៃឈើភ្នំព្រះ ដើម្បីអោយកើនបរិមាណសត្វព្រៃក្នុងសហគមន៍សេសសល់មួយនេះ ។

សូមរំលឹកថា លោកហ៊ុន សុខហេង សមាជិកសសយកខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៤ខែមេសា បានទទួលពីលោកប្រធានខ្លួន ដែលបានជូនថវិកាជាសគុណកម្លាំងចិត្តដល់អ្នកចាប់បាន ហើយយកសត្វអាញីផេះ១ក្បាល ហើយបានយកទៅព្រលែងនៅរមណីយដ្ឋានខាងលើដែរ ។

មន្ត្រីរដ្ឋបាលព្រៃឈើនិងអនុរក្សសហគមន៍បានសាទរនឹងវត្តមានសត្វបក្សថ្មីនេះ តែក៏បារម្ភនឹងការបាត់បង់ដោយសារពួកព្រានប្រម៉ង់ ៕ សរន


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ