រកឃើញ​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ដែល​ធ្លាក់ ,​អ្នកដំណើរ​នៅ​មាន​ជីវិត​និយាយថា យន្តហោះ​ជួប​ខ្យល់​កន្ត្រាក់​និង​ត្រូវបាន​ព្រមាន​

1968
ចែករម្លែក

​ឧបករណ៍​ថត​ទិន្នន័យ​ហោះហើ​រទាំង​២(​ប្រអប់​ខ្មៅ​)​នៃ​យន្តហោះ​ប៉ា​គី​ស្ថាន​ដែល​ធ្លាក់​ចូល​តំបន់​ប្រជាជន​រស់នៅ​ក្នុង​ក្រុង​កា​រ៉ា​ជី​សម្លាប់​មនុស្ស​៩៧​នាក់​នោះ ត្រូវបាន​រកឃើញ​កាលពី​យប់​ថ្ងៃ​សុក្រ​។​

​សូមបញ្ជាក់​ថា ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​រសៀល​ថ្ងៃ​សុក្រ​មាន​អ្នក​នៅ​រស់​តែ​២​នាក់​គត់ និង​មិន​មាន​របាយការណ៍​អំពី​ការស្លាប់​មនុស្ស​នៅលើ​ដី​ទេ មានតែ​របួស ហើយ​សាកសព​ភាគច្រើន​​គេ​មិន​អាច​ស្គាល់​បានទេ​ដោយសារ​សាកសព​ខ្ទេចខ្ទីរ​ដោយ​កម្លាំង​ផ្ទុះ​និង​ឆេះ​របស់​យន្តហោះ ដូច្នេះ​គេ​ត្រូវ​ធ្វើ​ការវិភាគ​DNA​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​។​

​យន្តហោះ​Airbus A320​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន បាន​ហោះ​ចេញពី​ក្រុង​ឡាហ័​រម​កកាន់​ទីក្រុង​កា​រ៉ាជី​ជាមួយនឹង​មនុ​ស្ស​៩៩​នាក់​នៅ​ខាងក្នុង​វា នៅពេល​វា​ធ្លាក់​នៅ​ពេល​រសៀល​​ក្រោយ​ព្យាយាម​ចុះចត​លើក​ទី​២​។​

​អ្នក​នៅ​មាន​ជីវិត​ម្នាក់​ពី​ការធ្លាក់​យន្តហោះ​នេះ បាន​ពណ៌នា​អំពី​ការ​លោត​ចេញពី​ខ្មោច​យន្តហោះ​ដែល​ឆេះ​ក្រោយពី​វា​ធ្លាក់​ចូល​សង្កាត់​ប្រជាជន​រស់នៅ​។​

​លោក ម៉ូ​ហា​ម៉ា​ត ហ្សុយ​ប៊ែរ ជន​នៅ​មាន​ជីវិត​ម្នាក់​ពី​គ្រោះថ្នាក់​នេះ​បាន​និយាយថា « ក្រោយ​ពី​វា​បុកដី ខ្ញុំ​នៅ​ដឹងខ្លួន ។​ខ្ញុំ​ឃើញ​ភ្លើង​គ្រប់​ទីកន្លែង និង​មិន​មាន​ឃើញ​នរណា​ម្នាក់​ទេ​»​។​

​ម៉ូ​ហា​ម៉ា​ត ហ្សុយ​ប៊ែរ បានអោយដឹងថា លោក​ត្រូវបាន​អង្រួន​ក្រឡុក​ពេញ​យន្តហោះ និង​គិត​ថា​យន្តហោះ​ជួប​ខ្យល់​កន្ត្រាក់​មុន​ពេល​វា​ធ្លាក់​។​លោក​បាន​បន្ថែមថា​អាកាសយានិក​បាន​ព្រមាន​ថា​«​ការចុះ​​ចត​អាច​មាន​បញ្ហា​»​។​

​នៅ​ប៉ុន្មាន​នាទី​ក្រោយមក យន្តហោះ​បាន​ធ្លាក់​ចូល​តំបន់​មាន​មនុស្ស​រស់​នៅ​ច្រើន​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​កា​រ៉ា​ជី ដោយ​សម្លាប់​មនុស្ស​៩៧​នាក់ ហើយ​លោត ហ្សុយ​ប៊ែរ ជា​អ្នក​នៅ​មាន​ជីវិត​ម្នាក់​​ក្នុងចំណោម​អ្នក​នៅ​រស់​២​នាក់​ពី​គ្រោះថ្នាក់​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

​ហ្សុយ​ប៊ែរ និយាយ​ចេញពី​គ្រែពេទ្យ​ថា​៖​យន្តហោះ​បាន​ចេញដំណើរ​ដោយ​រលូន និង​ពេល​យន្តហោះ​រញ្ជួយ​យោល​យោក​ខ្លាំង អាកាសយានិក​បាន​ព្រមាន​ថា ការ​ចុះចត​អាច​មាន​បញ្ហា​

យន្តហោះ​ធ្លាក់​ចូល​សង្កាត់​រស់នៅរ​បស់​អ្នកក្រុង​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ ជីន​ណា​នៅ​ជាង​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃ​សុក្រ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ