រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រថយន្ត​ខូចខាត​យ៉ាងដំណំ​

268
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​ឡិច​ស៊ី​ស RX330 យ៉ាង​លឿន រេ​ចង្កូត​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បោក​ផ្ទប់ បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​កំពិត​និ ង​រថយន្ត​កំពិត​មួយ​ចំហៀង​យ៉ាងដំណំ កាលពី​វេលា​ម៉ោង ១២​និង ១០ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃអាទិត្យ ទី​២៤ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ខាងលិច​បញ្ជាការដ្ឋាន​ក​ង​ទ័ពជើងគោក​ប្រមាណ ១០០ ម៉ែត្រ​ស្ថិតនៅ​ក្នុងភូមិ ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល ។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ រថយន្ត​ឡិច​ស៊ី​ស RX330 ព​ណ័​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​2A.6267 បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ទិសដៅ​ពី​កើតមក​លិច យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រេ​ចង្កូត​វិល​ទៅ​ប៉ះ​ផ្ទប់​ជាមួយនឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​កំពិត​មួយ​ដុំ ។ ចំណែកឯ​ថ​យន្ត​កំពិត​ផ្នែក​ចំហៀង​ខាងស្ដាំ​យ៉ាងធ្ងន់ធ្ងរ ហើយ​រថយន្ត​វិល​ក្បាល​ទៅ​ទិសខាងកើត​វិញ​។ បន្ទាប់មក​គេ​ឃើញ​អ្នកបើក រថយន្ដ​ជា​ជនជាតិ​ចិន​បាន​ចុះ​ចេញពី​រថយន្ត គេចខ្លួន បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ ។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ពិតជា​សំណាង​ដែល​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងគ្រោះថ្នាក់​នោះទេ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​ខណ្ឌ​កំបូល បាន​ចុះមក​វាស់វែង​និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​ខណ្ឌ​កំបូល ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម