ជនសង្ស័យ​មួយក្រុម​យក​ដែកគាស់​និង​មួកសុវត្ថិភាព​វ៉ៃ​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ រួច​គេចខ្លួនបាត់​

331
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​មួយក្រុម​បានធ្វើ​សកម្មភាព​យក​ដែកគាស់ និង​មួកសុវត្ថិភាព វ៉ៃ​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង ៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០២០ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​បេតុង​លេខ​៧៧ BT នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ​ច​ន សុខ​ប្រណិត អាយុ ២២​ឆ្នាំមាន​មុខរបរ​ជា​និស្សិត​ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​បើតាម​សំដី​របស់​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ូតូ​ប្រាប់​ឲ្យ​ដឹងថា នៅ​ល្ងាច មុនពេល​កើតហេតុ​រូបគេ​បាន​ខ្ចី​ម៉ូតូ​របស់​មិត្ត​ភ​ក្កិ ម៉ាក់​ស៊ុយ​ស៊ូ​គី​ឡេ​ត​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1GB-0008 ទៅ​ហូប​ទៅ​រហូតដល់​ម៉ោង​កើតហេតុ​ស្រាប់តែ​ខ្លួន​ត្រឡប់មកផ្ទះ​វិញ​មកដល់​មុខផ្ទះ​ក៏​ឈប់​ម៉ូតូ​រួច​ក៏​ចាក់សោ​ទ្វាររបង​ដើម្បី​យក​ម៉ូតូ​ចូលទៅ​ខាងក្នុង​បន្ទប់​។ ស្របពេលនោះ​ក៏មាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​មិន​ចាំ​ស្លាក​លេខ​ចំនួន​២ គ្រឿង​មកពី​ក្រោយ​រួច​ក៏បាន​យក​ដែកគាស់​និង​មួកសុវត្ថិភាព​មក​វ៉ៃ​ទៅលើ​ជនរងគ្រោះ​ធ្វើឱ្យ​ជនរងគ្រោះ​រត់​ស្រែក​ឲ្យ​គេ​ជួយ​។​

​ពេលនោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​គេចខ្លួន​បាត់ស្រមោល ហើយ​ជនរងគ្រោះ​បាន​រត់​មក​ឡើងដល់​ផ្លូវ​២៧១ មុខ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ហៅ​ពេទ្យរុស្ស៊ី​ក៏បាន​ប្រាប់​ទៅ​អ្នកលក់ដូរ​នៅខាងមុខ​ពេទ្យ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាមៗ​នោះ​។​

​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​២ ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​នាំ​ជនសង្ស័យ​ទៅដល់​កន្លែងកើតហេតុ រួច​ក៏បាន​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន ដើម្បី​ជួយ​ចាប់​ជនសង្ស័យ​មកដល់​ទៀត​ទោស​ទៅតាម​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម