អធិការ​ស្រុក​ថ្មគោល​បញ្ជូន​ជន​ស​ង្ស៏​យ​១​នាក់​ទៅ​តុលាការខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​

121
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​អធិការនគរបាល​ស្រុក​ថ្មគោល កាលពី​ព្រេ​ក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​១​នាក់ ទៅ​តុលាការខេត្ត ពីបទ​ជួញដូរ​គ្រឿងញៀន ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការនគរបាល​ស្រុក​ថ្មគោល​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​៤ ភូមិ​សំរោង​ឃុំ​តា​ម៉ឹ​ន​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ ឯក ផង់ សុភាព​អធិការនគរបាល​ស្រុក​ថ្ម​គ​ផល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ដាំ វ៉ាន់​ដិ​ប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ក្រុមទី​២២ ភូមិ​ទំពូង​ត្បូង ឃុំ​តាពូង​ស្រុ​ល​ថ្មគោល ខេត្តបាត់ដំបង​។ ដកហូត​បាន​វត្ថុតាង​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE) ចំនូ​ន​៧​ថង់​ទម្ងន់​៥,២៩​ក្រាម និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ឆ្លងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​វត្ថុតាង​មួយចំនួន ត្រូវបាន​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ