នាយក​រដ្ឋមន្ត្រី​ក្នុង​តំណែង​ដំបូង​របស់​អ៊ីស្រាអែល​ឡើង​តុលាការ​

206
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ធ្វើ​ការវាយប្រហារ​ប្រព័ន្ធយុត្តិធម៌​របស់​ជាតិ នៅ​ពេល​លោក​បាន​ទៅ​ដល់​តុលាការ​សំរាប់​ចាប់ផ្តើម​​សវនាការ​ពុករលួយ​ប្រឆាំង​រូបលោក​។​លោក​ចោទប្រកាន់ ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ូលិស​និង​រដ្ឋអាជ្ញា​ថា​សម​គំនិត​គ្នា​ដើម្បី​ទម្លាក់​រូបលោក​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ

​លោក ប្រឈម​ការចោទប្រកាន់​ពី​បទ​ឆបោក រំលោក​សេចក្តីទុកចិត្ត និង​ទទួល​សំណូក​ក្នុង​បណ្តឹង​ពុករលួយ​ជាច្រើន​ចេញពី​ទំនាក់ទំនង​ជាមួយ​មិត្ត​ភ័ក្តិ​អ្នកមាន តែ​​លោក​បាន​បដិសេធ​។​

​លោក​ណេ​តាន់​យ៉ា​ហ៊ូ បាន​ចូល​ក្នុង​សាល​តុលាការ​ដោយ​ពាក់​ម៉ាស់​មុខ​ពណ៌​ខៀវ ។​លោក​បាន​ឈរ​និង​និយាយ​ទៅកាន់​ពួក​មេធាវី ដោយ​មិន​ព្រម​អង្គុយ​រហូត​ទាល់តែ​​អ្នកកាន់កាម៉េ​រ៉ា​ទូរទ​ស្សន៍​ចាក​ចេញពី​បន្ទប់​។​

​ក្រុម​មេធាវី​របស់​លោក​បាន​និយាយថា គេ​ត្រូវការ​ពេល​២​ទៅ​៣​ខែ​ដើម្បី​ឆ្លើយតប​នឹង​បណ្តឹង​និង​ត្រូវការ​មូលនិធិ​បន្ថែម​សំរាប់​ក្រុម​ការពារ​ក្តី​។​

​ពេល​ទៅ​ដល់​តុលាការ លោក​ណេ​តាន់​យ៉ា​ហ៊ូបាន​អះអាង​ឡើងវិញ​ថា​លោក​ជា​ជនរងគ្រោះ​នៃ​ការ​សមគំនិត​គ្នា​រវាង​សារព័ត៌មាន ប៉ូលិស​រដ្ឋអាជ្ញា​និង​ពួក​ចៅក្រម​ដើម្បី​​ទម្លាក់​រូបលោក​។​ទោះជា​យ៉ាងណា លោក​ត្រូវបាន​បង្ខំ​អោយ​ឡើង​តុលាការ​កាលពី​ថ្ងៃអាទិត្យ ក្រោយ​សំណើសុំ​អោយ​មេធាវី​ឡើង​ជំនួស​ត្រូវបាន​បដិសេធ​៕​ប្រែ​សម្រួល​៖​វាសនា​