លោកស្រី​ម៉ែន សំអន​៖ “​ប្រជាពលរដ្ឋ​កុំ​ភ្លេច​ធ្វើ​អនាម័យ​និង​បន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​COVID-19 ដែល​កំពុង​រាតត្បាត​”

134
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុងនាម​អ្នកតំណាងរាស្ត្រ និង​ជា​គណៈ​កិត្តិយស​សាខា​កាត​បាទ​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង បាន​មានប្រសាសន៍​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវធ្វើ​អានា​ម័​យ​ជាប្រចាំ​មិនត្រូវ​ភ្លេច​ការ​ប្រយ័ត្ន​ចំពោះ​ជំងឺ​COVID-19 ខណៈ​ស្ថានភាព​នៅ​កម្ពុជា​នៅតែមាន​អ្នក​ឆ្លង​ថ្មី​នៅឡើយ ហើយ​មិនត្រូវ​ភ្លេចខ្លួន​ដែរ​។

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈពេល​នាំ​អំណោយ​សប្បុរសធម៌​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៥៤​គ្រួសារ រស់នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង នាពេល​ព្រឹក​ថ្ងៃទី​២៤ ឧសភា​ឆ្នាំ​២០២០​។​

​ក្នុងនាម​ជា​គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បាន​ថ្លែង​នូវ​ការ​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ទូទាំងប្រទេស​ដែល​សម្តេច​ទាំង​ទ្វេរ​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដោយ​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​បាយឡើយ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​សុខ​ភាពល្អ និង​ជោគជ័យ​ក្នុង​ភារកិច្ច​ការងារ​គ្រប់ៗ​ក្រុមគ្រួសារ​ពិសេស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ ទី​១. ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ជាពិសេស មិនត្រូវ​ភ្លេចខ្លួន​នោះទេ ដោយសារតែ​ប្រទេស​កម្ពុជា​ទើបនឹង​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​២​នាក់​ទៀត​។ ត្រូវតែ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ទី​២.​យើងទាំងអស់គ្នា​ត្រូវ​ជម្រុញ​ការងារ​កសិកម្ម​ក្នុង​ការដាំដុះ ចិញ្ចឹមសត្វ នៅក្នុង​មូលដ្ឋាន ជាពិសេស ត្រូវ​រក្សា​ទុក្ខ​នូវ​ស្បៀងអាហារ​ដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើ​ជំងឺ​កូ​វីដ​១៩​នេះ​នៅតែ​អូសបន្លាយ ។ ទី​៣.​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង​ការបាត់បង់​អាយុជីវិត​តែម្តង​៕ ល​