ប្រជាជន​ម៉ិ​ក​ស៊ិ​ក យក​ខ្សែពួរ​វាយ​គ្នា​ទៅវិញទៅមក​ដើម្បី​បណ្តេញ​អំពើ​បាប ក្នុង​ពិធីបុណ្យ​អ៊ី​ស្ទើ

1688
ចែករម្លែក

​ពួក​អ្នក​កាន់សាសនា​កាតូលិក​បាន​វាយ​គ្នា​ទៅវិញទៅមក​នៅតាម​ដង​ផ្លូវ​នៅ​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​កាលពី​ថ្ងៃអាទិត្យ​ទី​១​មេសា​ក្នុង​ពិធីបុណ្យ​អ៊ី​ស្ទើ​ដ៏​ប្លែក ដែល​គេ​ប្រារព្ធ​ឡើង​តាំងពី​សតវត្ស​ទី ១៦​។​

​ខណៈ​ពួក​អ្នក​ងប់​ង​ល់​នឹង​ជំនឿ​ជាទូទៅ​វាយ​ធ្វើបាប​ខ្លួនឯង​ដើម្បី​លាងបាប​និង​ដើម្បី​សម្គាល់​ពី​ការរង​ទុក្ខវេទនា​រប​ស់​ព្រះ​យ៉េ​ស៊ូ​នោះ មនុស្ស​មួយចំនួន​តូច​បានសម្រេច​ចិ​ត្ដ​យក​ខ្សែពួរ​វាយ​គ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃអាទិត្យ​។​

​ពួក​អ្នក​ជឿ​ស៊ុប​លើ​ជំនឿ​នៅ​ទីក្រុង​សូល​ថេ​ផេ​ក (Soltepec) បាន​ដើរ​ក្បួ​រ​ឆ្លងកាត់​ដងផ្លូវ​នានា ដែលជា​ផ្នែក​មួយ​នៃ​ប្រពៃណី​ទំនៀមទម្លាប់​ដែលមាន​អាយុ​ច្រើន​សតវត្សរ៍ ដែល​គេ​សន្ម​ត់​ថា​នឹង​បណ្តេញ​អំពើ​បាប​ចេញពី​រាងកាយ​។​

​តាម​របាយការណ៍​បានឱ្យដឹងថា ពួក​ចាស់ទុំ​ក្នុង​សហគមន៍​ព្រួយបារម្ភ​ថា​ទំនៀមទម្លាប់​នេះ​អាច​ប្រឈម​នឹង​ការបាត់បង់​នាពេល​អនាគត ហើយ​សង្ឃឹមថា យុវជន​ក្មេងៗ​នឹង​បន្ត​អនុវត្ត​វាត​ទៅទៀត​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​ម៉ិ​ក​ស៊ិ​ក​កំពុង​យក​ខ្សែពួរ​វាយ​គ្នា​ទៅវិញទៅមក​ក្នុង​ពិធីបុណ្យ​អ៊ី​ស្ទើ​កាលពី​ថ្ងៃអាទិត្យ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ