អ៊ែន​តូ​នី យ៉ូ​ស្វេ មិន​ខ្ជិល​ក្នុងការ​ស្វែងរក​ជ័យជម្នះ​បន្ថែម​នោះឡើយ បន្ទាប់ពី​ជ័យជម្នះ​ចុងក្រោយ​បំផុត​របស់ខ្លួន​

973
ចែករម្លែក

​អ្នក​ប្រដាល់​អង់គ្លេស អ៊ែន​តូ​នី​ញ៉ូ យ៉ូ​ស្វេ (Anthony Joshua) និយាយថា “​វា​មិនមែនជា​ពេល​ត្រូវ​អង្គុយ​ចុះ​ទេ​” ខណៈដែល​រូបគេ​ត្រៀមខ្លួន​សម្រាប់​ជំហាន​បន្ទាប់​ទៀត​ក្នុង​អាជ​ពី​ប្រដាល់​របស់ខ្លួន​។

​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​របស់​យ៉ូ​ស្វេ លើ​អ្នក​ប្រដាល់​នូ​វែ​សេ​ឡង់ យ៉ូ​សេប ផាក​ឃើ (Joseph Parker) ក្នុង​ទីក្រុង​ខា​ឌី​ហ្វ កាលពី​ថ្ងៃ​សៅរ៍ ទី​៣១ មីនា បានផ្តល់​ឱ្យ​រូបគេ​នូវ​ខ្សែក្រវាត់​ពិភពលោក​មួយទៀត និង​ជា​ជ័យជម្នះ​លើក​ទី​២១ ក្នុង​អាជីព​របស់គេ​។

​អ្នក​ប្រដាល់​មិនទាន់មាន​អ្នក​ផ្តួល​សញ្ជាតិ​អាមេរិក ឈ្មោះ ដេ​អន​ថេ វ៉ា​យ​ឌ័​រ (Deontay Wilder) មើលទៅ​អាច​នឹងមាន​ឈ្មោះ​ឆាប់ៗ​នេះ​នៅលើ​កាលវិភាគ​ប្រកួត​របស់​យ៉ូ​ស្វេ​។

​ហើយ​បើទោះបីជា​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវធ្វើ​ដើម្បី​ធានា​ទទួលបាន​ការប្រកួត​បន្ទាប់ ដែល​អាច​នឹង​ឃើញ​យ៉ូ​ស្វេ​បន្ថែម​ខ្សែក្រវាត់​ក្របខណ្ឌ WBC ចូលក្នុង​ខ្សែក្រវាត់ WBA, WBO និង IBF របស់គេ​នោះ យ៉ូ​ស្វេ​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការ​គំរាម​របស់​កីឡាករ​វ៉ា​យ​ឌ័​រ​។

​យ៉ូ​ស្វេ​និយាយថា “​គ្មាន​បញ្ហា​អ្វី​ឡើយ​ក្នុង​ការប្រកួត​ជាមួយ​កីឡាករ​ណាមួយ​នោះ​។ ប្រសិនបើ​អ្នក​ក្រឡេក​ទៅ​មើល​ការប្រកួត​ទាំង​២១​លើក​របស់ខ្ញុំ គឺ​គ្មាន​បញ្ហា​ឡើយ​ក្នុង​ការប្រកួត​ជាមួយ​កីឡាករ​គ្រប់រូប​។ ខ្ញុំ​នឹងមិន​គ្រាន់តែ​ធ្វើ​គ្រប់យ៉ាង​ដែល​គាត់ (​វ៉ា​យ​ឌ័​រ​) ចង់បាន​ដើម្បីឱ្យ​គាត់​មក​ទីនេះ​នោះទេ​។ គាត់​ត្រូវតែ​ប្រឹងប្រែង​និង​លះបង់​ដែរ​”​។

​យ៉ូ​ស្វេ​បាន​បន្ថែមថា “​ខ្ញុំ​មិន​ខ្ជិល​ក្នុងការ​ស្វែងរក​ជ័យជម្នះ​បន្ថែម​នោះឡើយ​។ វា​មិនមែនជា​ពេល​ត្រូវ​អង្គុយ​ចុះ​នោះឡើយ​។ ប្រដាល់ និង កីឡា​នានា​មិន​ផ្តល់ឱកាស​ឱ្យ​អត្ត​ព​លិកសា​ង​កំហុស​ឡើយ​។ វា​ត្រូវតែ​ល្អឥតខ្ចោះ ហើយ​វា​ត្រូវតែ​មើលទៅ​អស្ចារ្យ​”៕ ដោយ៖ កញ្ញាដាលីស

យ៉ូ​ស្វេ ផ្តួល យ៉ូ​សេប ផាក​ឃើ កាលពី​ថ្ងៃ​សៅរ៍

ទីតាំងផ្សាយពាណិជ្ជកម្ម