ភ្លៀង​មួយ​មេ​នាំ​ខ្យល់ក​ន្ត្រាក់​ប៉ើង​ដំបូលផ្ទះ ដួល​រំលំ​ផ្ទះ​

204
ចែករម្លែក

ដោយ​: វង​ធូ / បន្ទាយមានជ័យ​: ភ្លៀង​មួយ​មេ​ធំ​បន្តិច នាំ​ប្រជាពលរដ្ឋ​ត្រេ​ច​អ​ខ្លាំង ដោយ​ខាន​ភ្លៀង​យូរ ហើយ​ស្រាប់​តែមាន​ភ្លៀង​នាំ​មួយ​មេ​នាំមក​ជាមួយ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូល និង​ដួល​រំលំ​ផ្ទះ​ទៅវិញ កាល​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិ​ច​ង្ហា ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

​លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក​អូរជ្រៅ​បាន​ប្រាប់​សារពត៌មាន​កាល​ព្រឹក​ថ្ងៃទី​២៤​ខែឧសភា​ថាៈ​ក្នុង​អាជ្ញាធរ​ស្រុក​បានដឹង​ពី​ពត៌មាន​ប្រជាពលរដ្ឋ​ភូ​មិច​ង្ហា​ករណី​ភ្លៀង​ធ្លាក់​មាន​នាំ​ខ្យល់ក​ន្ទា​ក់​ប៉ើង​ដំបូលផ្ទះ រំលំ​ផ្ទះ បង្កើត​គណៈកម្មាការ​ចុះ​កន្លែង​ទីតាំង​ភ្លាមៗ​មាន​ប៉ើង​ដំបូលផ្ទះ​ភ្លៀង​ធ្លាក់​មាន​ខ្យល់ក​ន្ទា​ក់មក​ជាមួយ​ធ្វើ​ខូច​ខាត់​របស់​មែន​។​

​លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ ឈ្មោះ ជាតិ និល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បន្ទុកគ្រួសារ​សរុប ៣​នាក់ ស្រី ១​នាក់ នៅ​ភូមិ​ជ្រៃ ឃុំ​ច​ង្ហា ដោយបាន​ឧបត្ថម្ភ​ស័ង្កសី​ចំនួន ៨​សន្លឹក និង​ថវិកា​ចំនួន ២០​ដុល្លារ ដល់​ក្រុមការងារ​ឃុំ ដែល​ចុះជួយ​ជួសជុល​រួចរាល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម