ក្រសួងសុខាភិបាល​ច្រានចោល​ព័ត៌មាន​ថា ចិន​៥១​នាក់​មកដល់​ខ្មែរ​ភ្លាម​ដាក់​ឲ្យ​នៅ​ដោយឡែក​

276
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ច្រានចោល​ចំពោះ​ការផ្សាយ​ព័ត៌មាន​របស់​សារ​ព័​ត៍​មាន​ក្នុងស្រុក​មួយ ដែល​ផ្សាយ​ថា “​ចិន​៥១​នាក់​មកដល់​ខ្មែរ​ភ្លាម​បញ្ជូនទៅ​សណ្ឋាគារ​ធំ​មួយ​ដើម្បី​ដាក់​ដោយឡែក​”​។

​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​នោះ នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​អះអាងថា “​អ្នកសរសេរ​គ្មាន​ព័ត៌មាន​ច្បាស់លាស់​។ សរសេរ​ឲ្យ​តែ​បាន​។ មិន​ត្រឹមត្រូវ​ទេ​ព័ត៌មាន​នេះ​”៕ ល​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម