អគ្គិភ័យឆេះក្លិបកម្សាន្ត អុីឌីអឹម ជិតស្ថានទូតរុស្ស៊ី

149
ចែករម្លែក
អគ្គិភ័យឆេះក្លិបកម្សាន្ត អុីឌីអឹម ជិតស្ថានទូតរុស្ស៊ី 

ដោយៈមុនីរ័ត្ន/ភ្នំពេញ: អគ្គិភ័យបានឆេះក្លិបកម្សាន្ត អុីឌីអឹម (EDM) ជិតស្ថានទូតរុស្ស៊ី និងបណ្តាលឲ្យមនុស្សម្នាក់រងរបួស។ ក្លិប អុីឌីអឹម ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតនៅវេលាម៉ោងជិត ៥ល្ងាច ថ្ងៃទី២៤ ខែឧសភា។

ក្លិប អុីឌីអឹម គឺជាប្រភេទសំណង់​ថ្មបេតុង ប្រក់ស័ង្កសី(ទំហំ 20ម៉ែត្រ x 30ម៉ែត្រ ) ។ មូលហេតុនៃការឆេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។ម្ចាស់ឈ្មោះ : ម៉ៅ សេងថៃ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ​ ម្ចាស់គ្រប់គ្រងក្លឹប​កម្សាន្ត ។

ក្លិបកម្សាន្ត អុីឌីអុឹម ទំហំ20ម៉ែត្រ x 30ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារក្នុងក្លិបអស់ទាំងស្រុង តែពុំបណ្ដាលឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ក្នុងហេតុការណ៍នេះបណ្តាលឲ្យរបួសបុរសម្នាក់​ឈ្មោះ កង រិទ្ធី អាយុ ២៨ឆ្នាំដែលជាមន្រ្តីអគ្គិភ័យកិច្ចសន្យារាជធានីភ្នំពេញ។ 

ការអន្តរាគមន៍ពន្លត់ចប់សព្វគ្រប់នៅម៉ោង៧យប់ថៃ្ងដដែល៕សរន

អគ្គិភ័យឆេះក្លិបកម្សាន្ត អុីឌីអឹម ជិតស្ថានទូតរុស្ស៊ី 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ