ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០​

160
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា​បញ្ញា​ឈ្លាសវៃ និង​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​ធ្វើ​អ្វី​តែង មាន​ភ្លើង​សញ្ញា​ពណ៌​បៃតង​រង់ចាំ​ជានិច្ច​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​គួរសម​ដែរ​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀប​អាពាហ៍ ពិពាហ៍​បំផុត​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរ​សមតែ​យ៉ាងណា មិនល្អ​ទាំងអស់​ទេ​គឺ​មានរឿង​រាវ​ខ្លះ​ក៏​អាក្រក់​ដែរ​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ កិច្ចការ​មួយចំនួន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួត ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ​វិញ​ម្ល៉ោះហើយ​គប្បី​មាន ការប្រយ័ត្នប្រយែង​រឿង​រាវ​មិនល្អ​ឬ​រឿង​រាវ​តក់ស្លុត​ណាមួយ​កើតឡើង​នាំ​ត្រូវ​រែកពន់​គ្រាំគ្រា​ចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​គប្បី​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អជា​និច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​បន្ថែម​ភាព​ប្រយ័ត្នប្រយែង​ឱ្យបាន​ច្រើន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពមិន​ជឿនលឿន​ទៅមុខ​តែ​ងាយ​ថយក្រោយ​ពិសេស​ការកើត​ជម្លោះ​វិវាទ​ក៏​ងាយ​កើតមានឡើង​ណាស់​ផង​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ក្នុង ការប្រកប​មុខ​ជំនួញ​តូចធំ​ព្រោះថា​តែង​សម្រេច​ជោគជ័យ​និង​សម​ដូច​ប្រកប​ជានិច្ច​។​ក្រៅពីនេះ​បើ​មានការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​ពី​បញ្ហា​អ្វីមួយ​គេ​តែង​សហការ​យ៉ាង​ល្អ​ផង​។​ចំណែក​អ្នក​ប្រកបការងារ​មិន​ថា​ឯកជន​ឬ​រាជការ​ក្តី​ឃើញថា​មានការ​សុខកាយ​សប្បាយ​ចិត្ត​គួរសម​ហើយ​បើ​ចង់ ស្នើសុំ​អ្វីមួយ​ពី​ចៅហ្វាយនាយ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​អស់ពី​ចិត្ត​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ជូរចត់ មាន​ផ្អែមល្ហែម​តែ​យ៉ាងណា​លោកអ្នក​តោង​តែ​ចេះ​ថែរក្សា ចំណងស្នេហា​នេះ​ឱ្យបាន​ល្អ​ទើប​ប្រសើរ​ហោង​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​អាច​អូសបន្លាយ​ពេល​ដល់​ច្រើន​ថ្ងៃ​ទៀតផង​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​នាំយក​រឿង​រាវ​ដាក់ខ្លួន​ឡើយ ជាពិសេស​ក្រុមមនុស្ស​ដែលថា​ស្តីឱ្យ​រឿង​រាវ​អាក្រក់ៗ​ដាក់​ចំពោះ​យើង​គប្បី​ធ្វើគ​ធ្វើ​ថ្លង់​ខ្លួន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មានការ​រីកលូតលាស់​យឺត​ហើយ​បើ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់ បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​គប្បី​ប្រយ័ត្នប្រយែង​ព្រោះ​ច្រើន​មាន​ភាព​ប្រទាំង​ប្រទើស​ដោយសារ​ក្រុមមនុស្ស​បង្កបញ្ហា​ទុកឱ្យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ដែល​ងាយ​កើត​ជម្លោះ​វិវាទ​ជាង​ផ្អែមល្ហែម​ផង​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​អាច​ឆ្លង​ផុត​គ្រា​លំបាកៗ​ទៅរួច​។​ សម្រាប់​កិច្ចការងារ​បើ​មានការ​ដុនដាប​ហើយ​ព្យាយាម​ពុះពារ​នោះ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ ទៀតសោត​ជួបតែ​ភាព​រកាំរកូស​យាយី​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​និយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​រាំងស្ទះ​បន្តិចបន្តួច​យាយី ពិសេស ធ្វើ​ច្រើន​បានទទួល​ផល​តិច​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ហេង​ទោះ​តូច​ឬ​ធំ​មានការ​បោល​ហួស​ជានិច្ច​ដូច្នេះ​ប្រាក់កាស​ដែល​រកបាន​មក​មា​នភា​ព​តានតឹង​ណាស់​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ជួបគ្នា​ថ្មី្ម​ថ្មោង​តែង​មានការ​ជឿនលឿន​ទៅមុខ​ឆាប់រហ័ស ហើយ​បើ​ថយក្រោយ​វិញ​ក៏​លឿន​ដែរ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​អាច​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​និង​ចិញ្ចឹម​គ្រួសារ​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផងដែរ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ​ចូលដល់​ចាស់ទុំ​ផងដែរ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច​ហើយ​បើ​មាន ធ្វើ​អ្វីមួយ​ផង​តែងមាន​ក្រុមមនុស្ស​តាម​ចាក់​ឆ្កឹះ​ឆ្គៀ​ល​នាំឱ្យ​ជួប​រឿង​សៅហ្មង​មិនតិច​ទេ​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ភាព ផុយស្រួយ​ប្រទាំង​ប្រទើស​ជាមួយ​មិត្តភក្តិ​ណាស់​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែនច្រើន​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស​ម្រ​ច​ចិត្ត​ធ្វើ​អ្វី​ដែលជា​រឿង​សំខាន់ ឡើយ​ឬ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​កិច្ចការ​ផ្នែក​ខាងក្រៅ​ឡើយ​ពីព្រោះថា​ងាយ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែង មាន​ក្រុមមនុស្ស​អុកឡុក​យាយី​ជានិច្ច​។​ការធ្វើដំណើរ​ចាក​ចេញពីផ្ទះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ព្រោះតែ​ក្តី​ឈ្នានីស​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ល្អក់កករ​និង​ប្រឆាំង​គ្នា​ធ្វើឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​ទេ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ប្រកប​កិច្ច ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​វិស្វករ​,​តារាភាពយន្ត​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​នៅថ្ងៃនេះ​ធ្វើ​អ្វីមួយ​ក៏​ល្អប្រសើរ​ដូចគ្នា​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ​និង​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន​ដូច្នេះ​នឹង​ទទួលរង​ការស្តីបន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការ​ទាំង​ការងារ​និង​បញ្ហា​ប្រាក់កាស​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អ ប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ក្រុមមនុស្ស​ចាំ​ជួយ​យកអាសា​និង​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ