ស្ត្រី​ម្នាក់​បំពុល​កូនប្រុស​ខ្លួនឯង​ដើម្បី​ប្រកាស​សុំ​ជំនួយ

314
ចែករម្លែក

​ស្ត្រី​ចិត្តខ្មៅ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​បំពុល​កូនប្រុស​អាយុ ២ ឆ្នាំ​របស់ខ្លួន​និង​បទ​ឆបោក តាម​រូបភាព​ប្រកាស​សុំ​ជំនួយ​បរិច្ចាគ​តាម​អ៊ីនធឺណិត ដើម្បី​យកលុយ​ព្យាបាល​ជំងឺ​កូនប្រុស​។​

​លោកស្រី ស៊ូ​ផាត់​ឆា ស៊ុត​ធី​ភុល (Supatcha Sutthiphol) អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កុមារ និង​យុវជន នៃ​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្ស (Ministry of Social Development and Human Security) បាន​និយាយថា ប៉ូលិស​មកពី​អង្គភាព​បង្ក្រាប​បទល្មើស​បាន​ចាប់ខ្លួន​ស្ត្រី​វ័យ ២៩ ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃទី​១៨ ខែឧសភា ពីបទ​ឆបោក និង​ធ្វើឱ្យ​កុមារ​ម្នាក់​រងរបួស​ធ្ងន់​នៅផ្ទះ​របស់​នាង ស្ថិតក្នុង​សង្កាត់​ដន មួង (Don Muang) ក្រុង​បាងកក ប្រទេស​ថៃ​។​

​លោកស្រី​ថ្លែងថា “​ជនសង្ស័យ​បាន​បញ្ជូន​កូនប្រុស​អាយុ ២ ឆ្នាំ​របស់ខ្លួន​ទៅ​មន្ទីរពេទ្យ​មួយ ដោយ​អះអាងថា​កុមារ​នោះ​មាន​បញ្ហា​អា​ឡែ​ស៊ី​ប្រតិកម្ម​នឹង​អាហារ​គ្រឿង​សមុទ្រ​។ ជា​លទ្ធផល ក្រុមគ្រូពេទ្យ​រក​មិនឃើញ​បញ្ហា​អា​ឡែ​ស៊ី​ទេ ប៉ុន្តែ​បែរជា​រកឃើញ​សារធាតុ​គីមី​នៅក្នុង​មាត់ ក្រពះ និង​ពោះវៀន​របស់​ក្មេងប្រុស​រូបនេះ​ដែលមាន​អារ​កា​រៈ​ក្អួតចង្អោរ​ខ្លាំង​ទៅវិញ​”​។

​បុគ្គលិក​មន្ទីរពេទ្យ​បាន​ឆែក​មើល​កំណត់ត្រា​របស់ខ្លួន ហើយ​រកឃើញថា ស្ត្រី​រូបនេះ​ធ្លាប់​នាំ ក្មេងស្រី​អាយុ ៤ ឆ្នាំ​ម្នាក់​មកកាន់​មន្ទីរពេទ្យ ដោយ​អះអាងថា​ជា​កូនស្រី​របស់ខ្លួន​ហើយ​មាន​អាកា​រៈ ស្រដៀង​នឹង​ក្មេងប្រុស​នេះដែរ​។ ហើយ​នៅពេល​ក្មេងស្រី​នោះ​ស្លាប់ ទីបំផុត​មន្ត្រី​រកឃើញ​ថា ស្ត្រី​នោះ​មិនមែនជា​ម្ដាយបង្កើត​របស់​កុមារី​រងគ្រោះ​ឡើយ​នេះ​បើ​យោងតាម​សំបុត្រកំណើត របស់​នាង​។​

​មន្ត្រី​ដដែល​បន្ថែមថា​”​ដូចនេះ​បុគ្គលិក​មន្ទីរពេទ្យ​បានស្នើ​សុំ​ពិនិត្យមើល​សំបុត្រកំណើត​របស់​ក្មេង ប្រុស​ដែល​បានដាក់​ឈ្មោះ​ជនសង្ស័យ​ជា​ម្តាយ តែ​គ្មាន​ឈ្មោះ​ឪពុក​ទេ​។ ពួកគេ​បាន​សុំឱ្យ​ស្ត្រី​នោះ ធ្វើតេស្ត DNA ប៉ុន្តែ​នាង​បដិសេធ ដូច្នេះ​ពួកគេ​ក៏​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​ឱ្យ​ឃាត់ខ្លួន​តែម្ដង​រហូត​ពួកគេ អាច​បញ្ជាក់បាន​ពី​ទំនាក់ទំនង​របស់​នាង​ជាមួយ​ក្មេងប្រុស​នេះ​”​។​

​មន្ត្រី​ដែល​បន្តថា “​ការស៊ើបអង្កេត​បឋម​បង្ហាញថា ស្ត្រី​រូបនេះ​បាន​ប្តូរ​ឈ្មោះ​របស់ខ្លួន ៤​ដង​រួចមក ហើយ​ហើយ​បង្ហោះ​សុំ​ជំនួយ​តាម​បណ្តាញ​ទំនាក់​ទំ​ន​សង្គម​ដើម្បី​យកប្រាក់​ព្យាបាល​កូនប្រុស ដែល​ធ្លាក់ខ្លួន​ឈឺ​។ ពេលនេះ​ស្ថានភាព​របស់​ក្មេងប្រុស​នេះ​នឹងន​ហើយ​ហើយនឹង​ស្ថិតក្រោម​ការ មើលថែ​របស់​អគ្គនាយក​ដ្ឋា​ន​យ៉ាងតិច ៦ ខែ​”​។

​ទោះជា​យ៉ាងណា គ្មាន​ការបញ្ជាក់​ពី​ជោគវាសនា​របស់​ស្ត្រី​ជា​ម្ដាយ​ចិត្តខ្មៅ​របស់​ក្មេង​នេះឡើយ​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម