យក​ស្បែក​ពស់ថ្លាន់​ផលិត​ជា​ម៉ាស់ លក់​ក្នុងតម្លៃ​ញាក់សាច់​

246
ចែករម្លែក

សិប្បករ​ម្នាក់​នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាម៉េរិក បាន​នឹកឃើញ​យក​ស្បែក​ពស់ថ្លាន់​ផលិត​ជា​ម៉ាស់ គួរឱ្យភ្ញាក់ផ្អើល​នៅក្នុង​រោង​ជាង​របស់គាត់​ដើម្បី​គោលបំណង​ពីរ​។​ទី​១.​ដើម្បី​ជួយ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩ និង​ទី​២.​ដើម្បី​កម្ចាត់​ពស់ថ្លាន់ និង​សត្វ​បង្គួ​យ​ដែល​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ផុយស្រួយ​ក្នុង​រដ្ឋ​នេះ​។

​បុរស​ដែល​ផលិត​ម៉ាស់​ពី​ស្បែក​សត្វ​ល្មូ​ន​នេះ​មានឈ្មោះ ប្រាយ​អែន វូដ (Brian Wood) វ័យ ៦៣ ឆ្នាំ​ដែលជា​ម្ចាស់​ហាង All American Gator Products​។

​គាត់​និយាយ​ពី​រោង​ជាង​របស់គាត់​ក្នុង​ទីក្រុង​ឌែ​នៀ ប៊ិច (Dania Beach) ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៤០ គីឡូម៉ែត្រ​នា​ភាគ​ខាងជើង​ក្រុង​ម៉ៃ​អា​មី (Miami) ថា​គាត់​យក​អ្វីដែល​បង្កបញ្ហា​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ អេកូឡូស៊ី ប្រែក្លាយ​វា​ទៅជា​មូ​ត​ដ៏​ពេញនិយម​។

​លោក ប្រាយ​អែន វូដ បាន​នឹកឃើញ​គំនិត​នេះ បន្ទាប់ពី​ឃើញ​សេះមួយ​ក្បាល​ពាក់អាវ​ទ្រនាប់ ស្រីៗ​ធ្វើជា​ម៉ាស់​គួរឱ្យ​អស់សំណើច​។ គាត់​បាន​សុំ​ខ្ចី​អាវទ្រនាប់​មួយ​ពី​ប្រពន្ធ​គាត់​ដើម្បី​ធ្វើតេស្ត មើលថា តើ​គំនិត​នេះ​អាចទៅរួច​ក៏​អត់​។

​ជា​លទ្ធផល ឥឡូវនេះ គាត់​អាច​ផលិត​ម៉ាស់​ស្បែក​ពស់ថ្លាន់​លក់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​មួយ ក្នុងតម្លៃ​ខ្ពស់កប់ពពក​រហូតដល់​ទៅ ៩០ ដុល្លារ​៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ