លោក ថម វើ​ន័​រ បញ្ជាក់​ពី​ផែនការ​ដង្ហែរ​ពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

184
ចែករម្លែក

លោក ថម វើ​ន័​រ (Tom Werner) នាយក​ក្លិប​លី​វឺ​ភូ​ល​( Liverpool) និយាយថា ក្លិប​នឹង​ព្យាយាម រៀបចំ​ការហែក្បួន​កាត់​ទីក្រុង ប្រសិនបើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ត្រូវ​បញ្ចប់​ហើយ​ក្រុម​ហង្ស​ក្រហម នេះ​អាច​នឹង​លើក​ពាន​ជា​ផ្លូវការ​។​
​ ​
​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ត្រូវការ​ឈ្នះ​ត្រឹមតែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​អាច​លើក​ពាន​ជើងឯក​ក្របខណ្ឌ​កំពូល​នេះ​ជា​លើកដំបូង​ហើយ ចាប់តាំងពី​ឆ្នាំ​១៩៩០​មក មុនពេល​វិស័យ​បាល់ទាត់​ត្រូវបាន​ផ្អាក​ដោយសារតែ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​មាន​សុទិដ្ឋិនិយម​កាន់តែ​កើនឡើង​ដែលថា រដូវ​កាល​នេះ​ប្រហែលជា​អាច​បញ្ចប់​ដោយ​ការ ប្រកួត​បិទទ្វារ ហើយ​លោក វើ​ន័​រ និយាយថា​លោក​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​អំណាច​របស់លោក ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា នឹងមាន​ការអបអរ​សាទរ​ចំពោះ​ជ័យជម្នះ​របស់​ក្រុម​នៅពេលណា​មាន សុវត្ថិភាព​។​
​ ​
​លោក វើ​ន័​រ បាន​និយាយថា “​នៅមាន​ហា​នី​ភ័យ​ចំពោះ​អាយុជីវិត​មនុស្ស​។ វិស័យ​បាល់ទាត់​គឺ ជា​ក្តី​សុបិន​និង​ក្តីសង្ឃឹម​របស់​ពួកគេ​។ លោក វើ​ន័​រ បាន​បន្តថា “​ប្រាកដ​ណាស់ យើង​លេង​បានល្អ ហើយ​យើង​នៅសល់តែ​ប៉ុន្មាន​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​លើក​ពាន​។ ប៉ុន្តែ​បែរជា​ត្រូវដាក់​ឲ្យ​នៅ រង់ចាំ​”​។​
​ ​
​លោក​បាន​បន្ថែមថា “​វា​គឺជា​ស្ថានភាព​លំបាក​ដែល​យើង​ជួបប្រទះ​។ សង្ឃឹមថា ថ្ងៃ​ណាមួយ នឹងមាន​វ៉ាក់សាំង ហើយ​យើង​អាច​វិលត្រឡប់​មកកាន់​ពហុ​កីឡដ្ឋាន​ទាំង​ក្តី​រីករាយ​និង​ទស្សនា ការប្រកួត​ដ៏​អស្ចារ្យ​របស់​កីឡាករ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

នាយក​ក្លឹប Liverpool លោក ថម វើ​ន័​រ (Tom Werner)