ក្លិប​អា​សេណ​ល និង អេ​វឺ​តុ​ន កំពុង​ចរចា ដើម្បី​នាំយក​កីឡាករ អេ​ឌ្រា​ន រ៉ា​ប៊ី​យ៉ូ​ត របស់​ក្លិប​ជូ​វេន​ទុ​ស​

218
ចែករម្លែក

ក្លិប​អា​សេណ​ល (Arsenal) និង​ក្លិប​អេ​វឺ​តុ​ន (Everton) កំពុង​ចរចា​ជុំវិញ​លទ្ធភាព​ផ្ទេរ​កីឡាករ លើក​ស​តម្រូវការ អេ​ឌ្រា​ន រ៉ា​ប៊ី​យ៉ូ​ត (Adrien Rabiot) របស់​ក្លិប​ជូ​វេន​ទុ​ស​( Juventus) ។​
​ ​
​រ៉ា​ប៊ី​យ៉ូ​ត ធ្វើ​មិនសូវ​បានល្អ​ទេ​នៅ​រដូវ​កាល​ដំបូង​ក្នុង​ទីក្រុង​ទូ​រិ​ន បន្ទាប់ពី​ចាកចេញ​ពី​ក្លិប PSG មក​ចូលរួម​កាលពី​រដូវក្តៅ​ដោយ​ឥត​តម្លៃ​ខ្លួន ហើយ​មានការ​លំបាក​ក្នុងការ​ស្វែងរក​កៅអី​ក្នុង ក្រុម​ជម្រើស​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ។​
​ ​
​មានការ​លើកឡើង​ផងដែរ​នៅតាម​បណ្តាញ​ព័ត៌មាន​អ៊ីតាលី​នៅ​ដើមខែ​នេះ​ដែលថា កីឡាករ រូបនេះ​បាន​តវ៉ា​ចំពោះ​ការសម្រេចចិត្ត​របស់​ក្លិប Juventus ក្នុងការ​កាត់​ប្រាក់​ឈ្នួល​៧​លាន​ផោន​ពី ប្រាក់​ឈ្នួល​សរុប​២៨​លាន​ផោន​ដោយសារតែ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ខណៈពេល រ៉ា​ប៊ី​យ៉ូ​ត រិះគន់​ការលើកឡើង​តាមរយៈ​ការ​បង្ហោះ​សារ​តាម Instagram ហើយ​ថា អនាគត​របស់​កីឡាករ​រូបនេះ​នៅ​អ៊ីតាលី​ហាក់ដូចជា​មិន​ប្រាកដប្រជា​ទេ​។​
​ ​
​រ៉ា​ប៊ី​យ៉ូ​ត នឹង​ត្រូវគេ​ដាក់​នៅលើ​បញ្ជី​កីឡាករ​ដែល​ត្រូវ​ផ្ទេរចេញ​នៅ​រដូវក្តៅ​ដោយសារតែ​ខ្វះ​ពេល វេលា​ប្រកួត ហើយ​បាន​បង្ហាញមុខ​ត្រឹមតែ​២៤​លើក​នៅ​គ្រប់​ការប្រកួត​។ កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​ពី​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក នៅពេល​កំពុង​លេង​ជាមួយ​ក្លឹប PSG ហើយ​ជាថ្មី​ម្តងទៀត រ៉ា​ប៊ី​យ៉ូ​ត ស្ថិតក្នុង​ការតាមដាន​របស់​ក្លឹប​នៅ​អង់គ្លេស​។​
​ ​
​ក្លិប Arsenal និង Everton ក៏​ត្រៀមខ្លួន​រួចហើយ ដើម្បី​ដាក់សំណើ​ផ្ទេរ​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អេ​ឌ្រា​ន រ៉ា​ប៊ី​យ៉ូ​ត (Adrien Rabiot)

ទីតាំងផ្សាយពាណិជ្ជកម្ម