ឆេ​ល​ស៊ី​អាច​នឹង​ចាញ់​ការ​ប្រជែង​ផ្ទេរ​យក​កីឡាករ មី​រ៉ា​ឡេ​ម ចា​នី​ក​

139
ចែករម្លែក

​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) គ្រោង​នឹង​ឈ្នះ​ការ​ប្រជែង​ផ្ទេរ​កីឡាករ មី​រ៉ា​ឡេ​ម ចា​នី​ក (Miralem Pjanic) ពី​ក្លិប​ជូ​វេន​ទុ​ស (Juventus) នៅ​រដូវក្តៅ​នេះ ស្របពេល​តាម​ព័ត៌មាន​ថា ខ្សែបម្រើ​រូបនេះ អះអាងថា ខ្លួន​នឹងចូលរួម​តែ​ជាមួយ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​តែប៉ុណ្ណោះ​។​
​ ​
​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​គោលដៅ​សម្រាប់​ក្លឹប​ជាច្រើន​នៅ​អឺរ៉ុប​រួមទាំង​ក្លិប​ឆេ​ល​ស៊ី (Chelsea) និង​ក្លិប Paris Saint-Germain ផងដែរ​។ កីឡាករ​សញ្ជាតិ​បូ​ស្នី​រូបនេះ​បានសម្រេច​ចិត្ត រួចហើយ​ថា តើ​ខ្លួន​នឹង​លេង​នៅទីណា​នៅ​រដូវ​កាល​ក្រោយ ចា​នី​ក បាន​អះអាងថា “​ខ្ញុំ​នឹង​ទៅ​ក្រុម Barcelona”​។​
​ ​
​ចា​នី​ក គ្រោង​នឹង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Allianz Stadium នៅ​រដូវក្តៅ​ជា​ផ្នែក​នៃ​ការ​ជម្រុះ កីឡាករ​ចេញ​ខ្លះ​របស់​ក្លិប​យក្ស​អ៊ីតាលី ដែល​សង្ឃឹមថា នឹង​អាច​កាត់បន្ថយ​ក្តីបារម្ភ​ពី​បញ្ហា ហិរញ្ញវត្ថុ បន្ទាប់ពី​មានការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មានការ​ភ្ជាប់​កីឡាករ​រូបនេះ​ទៅនឹង​កិច្ចព្រមព្រៀង ផ្ទេរ​មក​ពហុ​កីឡដ្ឋាន Nou Camp ខណៈ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​ទំនងជា​រឹតត្បិត​ការចំណាយ​។​
​ ​
​ទោះបីជា​យ៉ាងណា ក្លិប Barcelona ពិតជា​ចង់បាន ចា​នី​ក ហើយ​ការពិចារណា​ចំណាយ​នៅ ជា​ជម្រើស​ចុងក្រោយ​។ ក្លឹប​ឆេ​ល​ស៊ី​បាន​ទាក់ទង​ទៅ​ក្លិប Juventus ក្នុងការ​ព្យាយាម​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរ ស្របពេល​ក្លិប PSG សង្ឃឹមថា ពួកគេ​ក៏​អាច​នាំយក​កីឡាករ​រូបនេះ​ផងដែរ​។​
​ ​
​លោក ឡេ​អូ​ណា​ឌូ (Leonardo) ជា​នាយក​បច្ចេកទេសរ​បស់​ក្លឹប​យក្ស​បារាំង​នេះ​សង្ឃឹមថា នឹង​ផ្តល់​កិច្ចសន្យា​ដ៏​ល្អ​សម្រាប់​កីឡាករ​រូបនេះ ប៉ុន្តែ​ដំណោះស្រាយ​ហាក់ដូចជា​កើតមាន យឺត​ពេល​បន្តិច ស្របពេល​កីឡាករ​រូបនេះ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ទីក្រុង​ទូ​រិ​ន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ មី​រ៉ា​ឡេ​ម ចា​នី​ក (Miralem Pjanic)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ