តើ​កូន​នឹង​ទៅជា​យ៉ាងណា ពេល ដែល​អ្នក​ម្តាយ​តែង​បើកភ្លើង​ភ្លឺ​ខ្លាំង​ឲ្យ​កូន​គេង​?

295
ចែករម្លែក

មាន​អ្នក​ម្តាយ​មួយចំនួន​ចូលចិត្ត​បើកភ្លើង​ឲ្យ​កូន​គេង​ណាស់​ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ការ​គេង​បើកភ្លើង​ភ្លឺ បែបនេះ​អាច​ប៉ះពាល់​ដល់​កូន​ប៉ុណ្ណា​?​នៅពេលដែល​អ្នកបើក​ភ្លើង​ឲ្យ​កូន​គេង នោះ​វា​នឹង​អាច ធ្វើ​ឲ្យ​កូន​ពិបាក​ចូល​គេង ព្រោះ​ពន្លឺ​នៃ​ភ្លើង​អាចធ្វើ​ឲ្យ​កូន​មាន​សម្ពាធ​ជាខ្លាំង ដែល​អាចធ្វើ​ឲ្យ​កូន មាន​អារម្មណ៍​មួល​ម៉ៅ មិន​ស្ងប់ នោះគេ​នឹងមិន​គេង​នោះទេ​។ នៅពេលដែល​កូន​គេង​ក្នុង​បន្ទប់ ដែលមាន​ភ្លើង​ភ្លឺ នោះគេ​នឹងមិន​អាច​គេង​យូរ​បានទេ ព្រោះ​វា​ធ្វើ​ឲ្យ​ចាំង​ដល់​ភ្នែក​កូន​។ ដូចនេះ នៅពេលដែល​កូន​បើកភ្នែក នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក​គេ​ជាខ្លាំង​។​នៅពេលដែល​កូន​គេង នៅក្នុង​បន្ទប់​ដែល​ភ្លឺ​រហូត គេ​នឹងមិន​អាចបែងចែក​ថា​ពេលណា​ជា​ពេលយប់ ឬ​ថ្ងៃ​នោះទេ​។​ នៅពេល ដែល​កូន​គេង​មិន​បានល្អ​ក្នុង​រយៈពេល​យូរ​នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់ កូន​ជាខ្លាំង​ដែល​អាចធ្វើ​ឲ្យ​វា​លូតលាស់​យឺត​។ ម្យ៉ាងទៀត​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព និង​ការលូតលាស់​របស់​កូន​ដូចគ្នា​។ ជាងនេះទៅទៀត​វា​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ច​ង្ខុ​វិញ្ញាណ របស់​កូន​ដែល​អាចធ្វើ​ឲ្យ​ភ្នែក​របស់គេ​ឆាប់​ខូច ដែល​អាចធ្វើ​ឲ្យ​កូន​ឆាប់​ម្ញូ​ប​ជាខ្លាំង​។ ដូចនេះ អ្នក​មិនគួរ​បើកភ្លើង​ឲ្យ​កូន​គេង​នោះទេ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​របស់គេ​៕ ដោយៈ health.com.kh