២០​នាក់​ត្រូវបាន​សម្លាប់ ខណៈ​ដែល​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំង​នៅ​ទូទាំង​តំបន់​កា​ស្មៀរ​

3249
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​មនុស្ស​២០​នាក់​ត្រូវបាន​សម្លាប់​នៅ​តំបន់​កា​ស្មៀរ​ឥណ្ឌា​នៅក្នុងការ​ប្រយុទ្ធ​គ្នា​ខ្លាំង​នៅ​ឆ្នាំនេះ នៅ​តំបន់​ភ្នំ​ហេមពាន្ត​ដ៏​រំជើបរំជួល​​នេះ ស្របពេល​ដែល​ក្រុម​អាជ្ញាធរ បាន​បង្កើន​ការទប់ស្កាត់​អំពើហិង្សា​បន្ថែមទៀត​។​

​ទាហាន​ឥណ្ឌា​ចំនួន​ន​៣​នាក់ និង ជន​សកម្មប្រយុទ្ធ​១៣​នាក់ បាន​ស្លាប់ ក្នុងការ​ប៉ះទង្គិច​គ្នា​ជាច្រើន​លើក​នៅ​ទីក្រុង​Srinagar ភាគខាងត្បូង​នៃ​តំបន់​កា​ស្មៀរ ។​

​តំបន់​កា​ស្មៀរ​នេះ ត្រូវបាន​បែងចែក​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ចាប់តាំងពី​ការបញ្ចប់​ការគ្រប់គ្រង​អាណានិគម​របស់​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៧ ប៉ុន្តែ​ប្រទេស​ទាំង​២​នេះ បាន​អះអាង​សិទ្ធិ​កាន់កាប់​លើ​តំបន់​នេះ​ទាំងស្រុង តែ​រៀងៗ​ខ្លួន​។​

​ជន​ស៊ីវិល​៤​នាក់​ក៏​ត្រូវបាន​សម្លាប់​ផង​ដែរ​និង​មនុស្ស​រាប់​សិប​នាក់​ទៀត​បាន​រងរបួស​នៅពេល​ដែល​ប៉ូលិស​បាន​បាញ់​ទៅលើ​ក្រុមបាតុករ​រាប់ពាន់នាក់​ដែល​បាន​ធ្វើការ​​តវ៉ា​នៅ​តាម​ផ្លូវ ដោយ​ចោល​ដុំថ្ម​និង​ស្រែក​ពាក្យស្លោក​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ឥណ្ឌា​។​

​ក៏​មាន​បាតុកម្ម​ផង​ដែរ​នៅ​ទីក្រុង​Srinagar ជា​ទី​ដែល​ក្រុម​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ សាលារៀន​ទាំងអស់​បិទ​កាលពី​ថ្ងៃ​ចន្ទ នៅពេល​ក្រុម​អ្នកបះបោរ​បាន​អំពាវនាវ​ឱ្យ​​មាន​ការតវ៉ា​៕ដោយ៖សុខា/SN

​មាន​ការប៉ះទង្គិច​ខ្លាំង​បំផុត​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ទៅនេះ នៅ​តំបន់​កា​ស្មៀរ​ឥណ្ឌា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ