សេតវិមានដាក់បម្រាមធ្វើដំណើរលើប្រេស៊ីលដោយសារកូវីដ១៩ ផ្ទុះខ្លាំងនៅទីនោះ

227
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំ កាលពីថ្ងៃអាទិត្យទី២៤ឧសភា បានដាក់កំហិតបន្ថែមទៀត លើការធ្វើដំណើរពីកន្លែងផ្ទុះកូវីដ១៩ធំៗនៅលើពិភពលោក ដោយបដិសេធការចូល ប្រទេសខ្លួនចំពោះជនបរទេសមកពីប្រទេសប្រេស៊ីល ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់សហរដ្ឋអាម៉េរិកខាងចំនួនឆ្លងកូវីដ១៩ដែលបានបញ្ជាក់។

លោកត្រាំបានហាមឃាត់អ្នកធ្វើដំណើរមួយចំនួនពីប្រទេសចិន អឺរ៉ុប ចក្រភពអង់គ្លេស និងអៀរឡង់ ព្រមទាំងអ៊ីរ៉ង់ផងដែរ។ គាត់មិនបានហាមឃាត់ការធ្វើដំណើរពីប្រទេស រុស្ស៊ី ដែលមានអ្នកឆ្លងកូវីដ១៩ខ្ពស់បំផុតលំដាប់ទី ៣ នៅលើពិភពលោកនោះទេ។

លោកត្រាំនិយាយកាលពីសប្តាហ៍មុនថា លោកកំពុងពិចារណារឹតត្បិតការធ្វើដំណើរពី ប្រេស៊ីល។

អ្នកនាំពាក្យសេតវិមានលោកស្រី កាយលីច ម៉ាកអេណានី បានចាត់ទុកវិធានការ ដែលបានប្រកាសកាលពីថ្ងៃអាទិត្យថាជាសកម្មភាពមួយផ្សេងទៀតដើម្បីការពារប្រទេសរបស់ខ្លួនដោយលោកត្រាំ ដែលការគ្រប់គ្រងវិបត្តិរបស់គាត់បានស្ថិតនៅ ក្រោមការពិនិត្យពិច័យយ៉ាងខ្លាំង។

សហរដ្ឋអាម៉េរិកនាំមុខគេលើពិភពលោក ដោយមានករណីឆ្លងកូវីដជាង ១,៦ លាននាក់និងអ្នកស្លាប់រំពឹងកើនដល់ ១០០.០០០ នាក់នៅចុងសប្តាហ៍នេះ។

ប្រេស៊ីលដែលឥឡូវជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអាម៉េរិកឡាទីនស្ថិតនៅលំដាប់ទី ២ ដោយមានករណីជាង ៣៤៧.០០០ នាក់និងមានមនុស្សស្លាប់ជាង ២២.០០០ នាក់។ ទីបីនៅក្នុងបញ្ជីគឺប្រទេសរុស្ស៊ីដែលមានករណីឆ្លង ដែលបាន រាយការណ៍ជាង ៣៤៤.០០០ នាក់និងស្លាប់ជាង ៣.៥០០ នាក់៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំដាក់បម្រាមធ្វើដំណើរសម្រាប់ជនបរទេសមកពីប្រេស៊ីល

ទីតាំងផ្សាយពាណិជ្ជកម្ម