តារាកីឡាកាសស្រីជប៉ុន ឈ្មោះ ហាណា គីមូរ៉ា ទទួមមរណភាព នៅអាយុ ២២ ឆ្នាំ

201
ចែករម្លែក

នាង ហាណា គីមូរ៉ា កីឡាកាសស្រីអាជីពជនជាតិជប៉ុន ដែលបានបង្ហាញខ្លួននៅក្នុងវគ្គចុងក្រោយនៃកម្មវិធីជីវិតពិតរបស់ទូរទស្សន៍អនឡាញ Netflix បានស្លាប់នៅអាយុ ២២ឆ្នាំ កាលពីថ្ងៃសៅរ៍ទី២៣ឧសភា។

ក្លិបកីឡាកាសស្រី Stardom Wrestling របស់នាងគីមូរ៉ា បានទទួលស្គាល់ ពីដំណឹងមរណភាពនេះ និងបានស្នើឱ្យប្រិយមិត្តមានការគោរពយ៉ាងពេញលេញ ទៅដល់សព។

មូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

មិនយូរប៉ុន្មានមុនពេលនាងស្លាប់ នាងបានបង្ហើបនូវបញ្ហាជាច្រើននៅក្នុង បណ្តាញសង្គម ដែលបានថ្លែងបញ្ជាក់ថានាងត្រូវបានគេគំរាមកំហែង​តាមរយៈអ៊ីនធឺណិត។

សារបង្ហោះចុងក្រោយបំផុតនៅលើបណ្តាញសង្គម Instagram របស់នាង​កាលពីថ្ងៃសុក្រ​ទី២២ឧសភា រួមមានរូបភាពរបស់នាងនៅជាមួយឆ្មារបស់នាង ជាមួយនឹងចំណងជើងថា “លាហើយ”៕ ដោយ៖ កញ្ញាដាលីស/Ha

នាង ហាណា គីមូរ៉ា ស្លាប់កាលពីថ្ងៃសៅរ៍

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ