នាយករដ្ឋមន្ត្រី​នូវែល​សេឡ​ង់​មិន ភ្ញាក់ផ្អើល​នឹង​រញ្ជួយ​ដី​ក្នុងពេល​ផ្តល់​កិច្ច​សម្ភាសន៍​

205
ចែករម្លែក

​រញ្ជួយ​ដី​កំលាំង​៥,៦​រិ​ច្ឆ​ទ័​រ បាន​អង្រួន​កោះ​ណត​អាយ​លែ​ន​របស់​នូវែល​សេឡ​ង់​កាលពី​ដើម​ថ្ងៃ​ចន្ទ​ទី​២៥​ឧសភា តែ​មិន​បាន​ធ្វើអោយ​នាយករដ្ឋមន្ត្រី​ចា​ស៊ីន​ដា អា​ដឺ​ន បញ្ឈប់​ផ្តល់​កិច្ចសម្ភាសន៍​ដែល​ត្រូវបាន​​បន្ត​ផ្ទាល់​ក្នុង​ទូរទស្សន៍​ទេ​។​

​រញ្ជួយ​ដី​ដែល​បាន​វាយប្រហារ​នៅ​ឯនាយ​ឆ្នេរ​មុន​ម៉ោង​៨​ព្រឹក​(៣​ជិត​ភ្លឺ​ម៉ោង​នៅ​កម្ពុជា​)​ស្ថិត​នៅ​ជំរៅ​ប្រមាណ​៥២​គីឡូម៉ែត្រ និង​នៅ​ចម្ងាយ​៩០​គីឡូម៉ែត្រ​ពី​ក្រុង​វ៉ែល​លីង​តុ​ន​។​

​ផ្នែក​ឡានពេទ្យ​និង​ប៉ូលិស​នូវែ​លសេ​ឡង់ បាន​និយាយថា​មិន​មាន​របាយការណ៍​អំពី​ការខូចខាត​ឬ​រងរបួស​មនុស្ស​ទេ និង​ក៏​មិន​មាន​ការព្រមាន​អំពី​រលក​ស៊ូ​ណា​មី​ដែរ តែ​មាន​ការរញ្ជួយ​ញ័រ​នៅ​ក្រុង​វ៉ែល​លីង​​តុ​ន​កន្លែង​ដែល​នាយករដ្ឋមន្ត្រី​កំពុងតែ​ផ្តល់​កិច្ចសម្ភាសន៍​នៅ​ម៉ោង​អាហារ​ពេលព្រឹក​។​

​រូបភាព​ក្នុង​វីដេអូ លោកស្រី​អា​ដឺ​ន​បាន​មើល​ឡើង​លើ​នៅពេល​រញ្ជួយ​ដី​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥​ឧសភា​។​

​នូវែ​លសេ​ឡង់ ស្ថិតនៅ​លើ​ទ្រ​ន​ទ្វីប​ត្រង់​អ្វីដែល​គេ​ហៅថា «​រង្វង់​កង​ភ្លើង​» និង​ជួនកាល​ត្រូវ​គេ​ហៅថា «​កូន​កោះ​រញ្ជួយ​» ដោយសារតែ​មាន​រញ្ជួយ​ដី​ញឹកញាប់​។​កាលពី​ឆ្នាំ​២០១១ រញ្ជួយ​ដី​កម្លាំង​៦,៣​រិ​ច្ឆ​ទ័​រ​​ក្នុង​ជំរៅ​រា​ក់មួយ​បាន​សម្លាប់​មនុស្ស​អស់​១៨៥​នាក់​នៅ​ក្រុង​ក្រៃ​ឈឺ​ច​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម