ភ្លៀងមួយមេរន្ទះបាញ់មួយប្រាវងាប់គោ២ក្បាលនៅស្រុកចន្ទ្រា

146
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ វេលាម៉ោង១៦និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០​មានករណីគ្រោះថ្នាក់គ្រោះធម្មជាតិ(រន្ទះបាញ់) នៅចំណុចវាលស្រែ ស្ថិតនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា

ខេត្តស្វាយរៀងបណ្តាលឱ្យងាប់គោចំនួន២ក្បាល។

សមត្ថកិច្ចបានឱ្យដឹងថាៈម្ចាស់គោមានឈ្មោះ

១ -ឈ្មោះពេជ្រ ដា ភេទប្រុសអាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃគគី ឃុំព្រៃគគីរ ស្រុក ចន្ទ្រា ខេត្តស្វាយរៀង។

២ -ឈ្មោះថង ស៊ា ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃគគីរ ឃុព្រៃគីរ ស្រុក ចន្ទ្រាខេត្តស្វាយរៀង។

ប្រភពដដែលបានឱ្យដឹងទៀតថាៈ ក្រោយកើតហេតុសមត្ថកិច្ចក៏បានប្រគល់សត្វគោទាំង២ក្បាលនោះឱ្យម្ចាស់វិញហើយក្រោយពីបានពិនិត្យឃើញថា សត្វគោទាំង២ក្បាលនោះពិតជាបានងាប់ដោយសារគ្រោះថ្នាក់ធម្មជាតិពិតប្រាកដមែន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម