ម៉ូតូបុកគោយន្តចំពីក្រោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅស្រុកឱរ៉ាល់

152
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូបុកជាមួយគោយន្តចំពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ។ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៤៧.៤៨ ត្រង់ចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ គោយន្តមួយគ្រឿងម៉ាក់គូបូតា ពណ៍ក្រហមកម្លាំង១៤សេស ដឹកអុស បើកបរដោយដោយឈ្មោះ សាន់ ចេក អាយុ៣៨ រស់នៅភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង នឹងអ្នករួមដំណើរជាមួយឈ្មោះ សាន់ ភារ៉ា អាយុ១៩ត្រូវជាកូន បើកបរពីលិចទៅកើត លុះបើកមកដល់ចំណុចខាងលើ ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកHONDA ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាក់លេខកំពង់ស្ពឺ1G-៥២៦២ អ្នកបើកបរឈ្មោះ សុង វន អាយុ ១៨ឆ្នាំ រស់នៅភូមិ ចំបក់ ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបើកបរស្របទិសគ្នា ក្នុងល្បឿន លឿន ដោយជាន់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកចំពីក្រោយ គោយន្តពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពបន្តថា ក្រោយពីកើតហេតុ សពត្រូវកម្លាំងជំនាញបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯអ្នកបើកបរគោយន្តត្រូវជំនាញឃាត់ខ្លួន រួមទាំងវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកឱរ៉ាល់ជាបណ្តោះអាសន្ន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម