ចិន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​១១​ករណី

223
ចែករម្លែក

​គណៈ​កម្ម​ធិ​ការសុខភាព​ជាតិចិន​បាន​រាយការណ៍​ថា​ប្រទេស​ចិន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​១១ នាក់​នៅ​ថ្ងៃទី ២៤ ខែ​ឧសភា ដោយ​កើនឡើង​ពី​៣​ករណី​កាលពី​ថ្ងៃមុន​នេះ​។​

​គណៈ​កម្ម​ធិ​ការ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការឆ្លង​ថ្មី​ទាំងអស់​នេះ​គឺជា​ករណី​ឆ្លង​នាំ​ចូល​ពាក់ព័ន្ធ​ទៅនឹង​ពួក​អ្នក​ដំណើរ​មក​ពី​បរទេស​។ ករណី​ឆ្លង​ថ្មី​ចំនួន​១០ ករណី​ក្នុងចំណោម​ករណី​​ទាំងអស់នេះ គឺ​នៅ​តំបន់​អ៊ី​ន​នឺ​ម៉ុង​ហ្គោ​លី ដោយ​មួយ​ករណី នៅ​ខេត្ត​ស៊ី​ឈ័ន​។​

​គណៈកម្មាធិការ​នេះ​ក៏​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ដែល​មិន​ចេញ​រោគសញ្ញា​ចំនួន​៤០​ករណី​គឺ​ជា​អ្នកជំងឺ​ដែល​បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​មិន​បង្ហាញ​រោគសញ្ញា បើ​ប្រៀបធៀប​នឹង​ថ្ងៃមុន​នេះ​គឺ​មាន​ចំនួន ៣៦ ករណី​។​

​ចំនួន​ករណី​ឆ្លង​វីរុស​សរុប​នៅ​ប្រទេស​ចិន​រហូតដល់​ពេល​នេះ គឺ​មាន​ចំនួន ៨២.៩៨៥ នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​គឺ​មាន​ចំនួន​៤.៦៣៤ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកជិះ​ម៉ូតូ ធ្វើដំណើរ​នៅ​ផ្លូវ​មួយ​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ថ្ងៃទី​២១​ខែ​ឧសភា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម