ម៉ិកស៊ិកបង្ហាញលលាដ៍និងភ្លុកដំរីម៉ាំមុតមានអាយុកាល ១៥.០០០ ឆ្នាំ

600
ចែករម្លែក

អ្នកវិទ្យាសាស្ត្រនៅម៉ិកស៊ិកបានរកឃើញផ្នូរខ្មោចផូស៊ីលដំរីម៉ាំមុតជិត ៧០ ក្បាលក្នុងអំឡុងពេលឈូសឆាយដីសម្រាប់សង់អាកាសយានដ្ឋានថ្មី។

រូបភាពគួរឱ្យភ្ញាក់ផ្អើលពីកន្លែងនោះបានបង្ហាញលលាដ៏ក្បាលពណ៌សនិងភ្លុករបស់ដំរីយក្សសម័យបុរេប្រវត្តិជាច្រើន។

ឆ្អឹងរបស់ដូនតាដំរីសម័យថ្មី ដែលងាប់ផុតពូជអស់ទៅហើយនោះ ត្រូវបានប្រទះឃើញដំបូងក្នុងឆ្នាំ ២០១៩ ហើយឥឡូវនេះត្រូវបានដាក់បង្ហាញជារូបភាពជាលើកដំបូង។

ការងារដែលកំពុងបន្តដោយអ្នកជំនាញនរវិទូបានបង្ហាញថាថនិកសត្វទាំងនេះទំនងជាត្រូវបានប្រមាញ់ដោយមនុស្សអម្បូរណេអូឡេធីកកាលពី ១៥.០០០ ឆ្នាំមុន។

កាលពីឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវដដែលបានប្រកាសអំពីការរកឃើញរណ្តៅធំចំនួន២ជីកដោយមនុស្ស ដែលស្ថិតនៅចម្ងាយតែ ១៩ គីឡូម៉ែត្រពីទីតាំងអាកសយានដ្ឋាន ដែលប្រហែលត្រូវបានប្រើដើម្បីដាក់អន្ទាក់ដំរីទាំងអស់នេះ៕ ដោយ៖ កញ្ញាដាលីស