សិស្សសាលាភាសាជប៉ុនខូចចិត្តរឿងស្នេហា គិតខ្លីចងកសម្លាប់ខ្លួនស្លាប់បាត់

161
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ នារីវ័យ៣១ឆ្នាំម្នាក់រៀននៅសាលាភាសាជប៉ុនបានសម្រេចចិត្តបញ្ចប់ជីវិតដោយចងសម្លាប់ខ្លួនព្រោះតែមានវិបត្តិស្នេហា។ កាលពីវេលា ម៉ោង ២រសៀល ថ្ងៃ ទី ២៤ ខែឧសភា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ ៨ ផ្លូវ ១៩៧៤ ក្រុម ទី៥ ភូមិ ពោង ពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សពស្ត្រីខាងលើមានឈ្មោះ សេង ស្រីមុំ អាយុ ៣១ឆ្នាំ ជា សិស្ស រៀន ភាសា ជប៉ុន ស្នាក់នៅបន្ទប់ជួល លេខ១ ជាន់ទី ២ កន្លែងកើតហេតុខាងលើ និងមាន ស្រុកកំណើត នៅ ភូមិ ព្រៃ ឃ្នេ ឃុំពោធិ៍ម្រាល ស្រុក បរសេដ្ឋ ខេត្ត កំពង់ ស្ពឺ ។

ស្ត្រីឈ្មោះ សន ចារិយា អាយុ ៣០ឆ្នាំ ជាមិត្ត ភក្តិ រៀនជាមួយគ្នា ស្នាក់នៅ បន្ទប់ ជួល ក្បែរ គ្នាបានអោយដឹងថា ស្ត្រី រងគ្រោះ បាន មក ស្នាក់នៅ កន្លែង កេីតហេតុ អស់ រយៈពេល ៤ខែ មកហេីយ ។ដោយនៅជាមួយ មិត្តភក្តិ ស្រី ៗបីទៅបួននាក់ទៀត ដេីម្បី រៀន ភាសា ជប៉ុន ។ក្រោយមក ស្ត្រី រងគ្រោះ ក៏មាន ទំនាក់ទំនង ស្នេហា ជាមួយ និង បុរស ម្នាក់ ដែលគេស្គាល់ឈ្មោះ ចន្នា អាយុ ២២ឆ្នាំ ជាសិស្ស រៀនជាមួយគ្នា ។

ក្រោយពី មាន ទំនាក់ទំនង ស្នេហា រួចមក ស្ត្រី រង គ្រោះ ក៏ ឈប់ ស្នាក់ នៅ បន្ទប់ ជួល ជា មួយ និង មិត្តភក្តិ ស្រីៗ ។ ហេីយបាន ទៅ ជួល បន្ទប់ កេីតហេតុ ដេីម្បី ស្នាក់ នៅ ជាមួយនឹង បុរស ដែល ជា សង្សារ តែ ពីរ នាក់ ដូច ជា ប្តី ប្រពន្ធ ក្រោយមកទៀតស្ត្រី រងគ្រោះ ក៏បាន ដឹង រឿងរ៉ាវ បុរស ជា សង្សារ មាន ប្រពន្ធ និង កូន ហើយ។ក្រោយពីដឹងរឿងថាបុរសជាសង្សារមានប្រពន្ធមានកូននោះស្ត្រីរងគ្រោះចាប់ ផ្តេីម ខូចចិត្ត និងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកមកហើយប៉ុន្តែត្រូវបានមិត្តភក្តិជួយទាន់។លុះដល់ថ្ងៃកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលឡើងថា ឃេីញ ស្ត្រី រង គ្រោះ បានយកអាវ ចងជាប់និង មេ ដំបូល បន្ទប់ជួលធ្វើ អត្តឃាត សម្លាប់ ខ្លួនបាត់ ទៅ ហេីយ ។ ហេីយ ម្ចាស់ផ្ទះ ក៏ ស្រែក ឆោឡោ បង្ក ឲ្យ មាន ការណ៍ ភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ និង សមត្ថកិច្ច មូល ដ្ឋាន ចុះ មក ពិនិត្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅសមត្ថកិច្ចកោសល្យវិច័ចុះមកពិនិត្យឃើញថាស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដ​មែន។ ហេីយ សមត្ថកិច្ច ក៏ បាន ទំនាក់ ទំនង ទៅ ក្រុម គ្រួសារ និង ប្រគល់ សពជនងគ្រោះ យកទៅធ្វេី បុណ្យ ទៅ តាម ប្រពៃណី នៅ ឯ ស្រុក កំណេីត ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ