សប្បុរសជនជប៉ុនផ្តល់អណ្តូងស្នប់មួយតម្លៃ១.១០០ ដុល្លារជូនប្រជាពលរដ្ឋក្នុងភូមិអូរជ្រៃឃុំកំរៀងស្រុកកំរៀងទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ

136
ចែករម្លែក

ដោយ:គ្រញូង/នៅបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិអូរជ្រៃ ឃុំកំរៀងស្រុកកំរៀងលោកសឿម ប៊ុនរិទ្ធអភិបាលរងខេត្តនិងជាប្រធានក្រុមការងាចុះជួយឃុំកំរៀងស្រុកកំរៀងនិងក្រុមការងារមួយចំនួនបានចុះសុខទុក្ខ និងប្រគល់ជូនអណ្តូងស្នប់មួយ ដែលជាអំណាយរបស់សប្បុរសជនជប៉ុតម្លៃ១.១០០ដុល្លារ
ផ្តល់ជូនដល់ប្រជាពលរដ្ឋភូមិអូរជ្រៃឃុំកំរៀងទុកសម្រាប់ឲ្យពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃ។

លោកសឿម ប៊ុនរិទ្ធប្រធានក្រុមការងារចុះជួយឃុំកំរៀងមានប្រសាសន៍ថាយោងតាមសំណូមពររបស់ប្រជាពលរដ្ឋរស់នៅភូមិអូរជ្រៃដែលខ្វះទឹកស្អាតប្រើប្រាស់នៅរដូវប្រាំងនៅក្នុងវេទិកាសាធារះកន្លងមកបានស្នើសុំអណ្តូងស្នប់មួយដើម្បីបូមទឹកប្រើប្រាស់ជាប្រយោជន៍ក្នុងភូមិ។

លោកសឿម ប៊ុនរិទ្ធបាបន្តថារូបលោកបានស្នើសុំអណ្តូងស្នប់មួយពីសប្បុរសជនជប៉ុនតាមរយះលោកយឹម សៀបអភិបាលរងខេត្តដែលធ្លាប់ធ្វើការជាមួយអង្កការអន្តរជាតិកន្លងមកទើបមាមសប្បុរសជនមួយក្រុមសុខចិត្តជួយអណ្តូងស្នប់មួយដល់ប្រជាពលរដ្ឋភូមិអូរជ្រៃសម្រាប់បានទឹកសកអាតប្រើប្រាស់ប្រចាំថ្ងៃដោយកាត់បន្ថយពេលវេលា ទៅរដឹកកទឹកពីទីឆ្ងាយ និងកាត់បន្ថយការចំណាយថវិកា ទិញទឹកប្រើប្រាស់ ក្នុងរដូវប្រាំងដែលខ្វះខាតទឹកប្រើប្រាស់៕/B