ជនជាតិ​អាម៉េរិក​សប្បាយ​នឹង​ងូតទឹក​អាំងថ្ងៃនិង​កម្សាន្ត​តាម​ឧទ្យាននៅ​ពេល​ចំនួន​មនុស្ស​ស្លាប់​ដោយកូវី​ដ​១៩​ឡើង​ជិត​១០​ម៉ឺន​

205
ចែករម្លែក

​ជនជាតិ​អាម៉េរិក​អូត​ទឹក​អាំង​ថ្ងៃ​តាម​ឆ្នេរ​ខ្សាច់ ជិះទូក​ស្ទូតត្រី​និង​ដើរ​តាម​ផ្លូវ​និង​សួនឧទ្យាន​កាលពី​ពេល​សម្រាក​អំឡុង​ពេល​បុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​ទាហាន​ពលី​ជីវិត​កាលពី​ចុង​សប្តាហ៍ ចំ​ពេល​ទង់​​ជាតិ​អាម៉េរិក​ត្រូវបាន​ដោត​នៅ​តាម​ទី​បញ្ចុះសព​នៅ​ទាំង​អាម៉េរិក​។​

​បុណ្យ​ឆ្នាំនេះ​កើតឡើង​ចំពេល​ចំនួន​ជនជាតិ​អាម៉រិក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​កើនឡើង​ជិត​១០០.០០០​នាក់​(៩៨.០២៤)​។​

​សូមបញ្ជាក់​ថា​រដ្ឋ​អាម៉េរិក​ទាំង​៥០ បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដោយសារ​ជំងឺឆ្លង​កូរ៉ូណា និង​នៅ​រដ្ឋ​ខ្លះ​ដូចជា អ៊ី​លីណ​យ និង​ញូវយ៉ក បណ្តា​ភោជនីយដ្ឋាន​នៅតែ​បិទ​មិន​អោយ​មនុស្ស​ចូល​អង្គុយ​ទទួល​​ទាន​អាហារ​រីឯ​ហាង​កាត់​អ៊ុតសក់​នៅ​បន្ត​បិទ​។​នៅ​រដ្ឋ​ភាគខាងត្បូង​ជាច្រើន ហាង​លក់​ដូច​និង​ទីតាំង​អាជីវកម្ម​ភាគច្រើន​បើក​ដំណើរការ​ឡើងវិញ តែ​ក្នុង​កំរិត​កំណត់​មួយ​។​

​ការ​ឆ្លងកូវី​ដ​១៩​នៅ​អាម៉េរិក ឥឡូវ​ឡើង​ហួស​១,៦៨​លាន​នាក់ ជា​ចំនួន​ខ្ពស់​ជាងគេ​នៅក្នុង​លោក​។​

​នៅពេល​ចំនួន​ស្លាប់​នៅ​អាម៉េរិក​ធ្វើដំណើរ​ដល់​កំរិត​១០០.០០០​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អឺរ៉ុប​ក៏​បាន​រាយការណ៍​ចំនួន​ស្លាប់​សរុប​ជាង​១៦៩.០០០​នាក់ ហើយ​នៅ​ទូទាំង​ពិភពលោក មនុស្ស​ជាង​៥,៤​លាន​នាក់​​បាន​ឆ្លង​និង​ជិត​៣៤៥.០០០​នាក់​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​

​ជនជាតិ​អាម៉េរិក​សប្បាយ​នឹង​ងូតទឹក​និង​កម្សាន្ត​តាម​ឧទ្យាន​ក្នុងអំឡុង​បុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​ទាហាន​ពលី​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ