ពលរដ្ឋស្នើសុំអភិបាលខេត្តកំពង់ស្ពឺជួយមើលជញ្ជីថ្លឹងរថយន្ត នៅកណ្តោលដំុមិនដែលជួសជុលផ្លូវ

119
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ ពលរដ្ឋដែលរស់នៅក្បែកន្លែងដែលមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តដាក់ជញ្ជីងថ្លឹងរថយន្តតែគេមិនដែលឃើញជួសជុលផ្លូវជាតិលេខ​៤ដែររងការខូចខាតបានក្លាយជាត្រពាំងដក់ទឹកពិបាកក្នុងការធ្វើចរាចរណ៍។

បើតាមសម្តីពលរដ្ឋម្នាក់មានឈ្មោះ ឈាង ថាង ភេទប្រុសអាយុ៧១ឆ្នាំ រស់នៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺដឹងកាលពីព្រឹកថ្ងៃទី២៤ខែឧសុភាឆ្នាំ២០២០។ នេះថាត្រង់ចំណុចដែលមន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តដាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តដែលដឹកលើសទំងន់នោះរងការខូចខាតផ្លូវបានក្លាយជាត្រពាំងទឹកនៅលើផ្លូវជាកង់ៗ។
ហើយគាត់មិនដែលឃើញខាងជំនាញឬមន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តមកជួសជុលនោះទេចង់ផ្លូវខូចដល់ថ្នាក់ដក់ទឹកតាមផ្លូវប៉ុននឹងទៅហើយនៅតែមើលមិនឃើញ។

គាត់បានបន្តថាត្រង់ចំណុចដែលផ្លូវខូចរហូតដូចកូនត្រពាំងទឹកនេះប្រសិនជាមានបងប្អូនដែលជាអ្នកធ្វើតំណើកម្សាន្តមកដល់ត្រងចំណុចផ្លូវដក់ទឹកហើយមិនដឹងថាមានរណ្តៅប្រាកដជាជួបគ្រោះថ្នាក់ដោយយៈថាហេតុមិនខាន។ ហើយគាត់សង្កេតឃើញពេលដែលរថយន្តបើកឡើងជញ្ជីងរួចហើយនោះគាត់ឃើញម្ចាស់រថយន្តចុះដើរចូលទៅកន្លែងដែលអ្នកកាន់ជញ្ជីងយកលុយទៅឲ្យមិនដឹងថាជាថ្នូរនិងរថយន្តដឹកទំងន់លើសឬមួយយ៉ាងណានោះទេ។

ទើបពួកគាត់សំណូមពរទៅលោក អភិបាលខេត្តកំពង់ស្ពឺនឹងក្រសួងសារធារណៈការនឹងដឹកជញ្ជូនជួយជួសជុលផ្លូវដែលខូចខាតដក់ទឹកនៅក្បែជញ្ជីងដាក់ថ្លឹងរថយន្តនេះផងព្រោះថាពេលមានភ្លៀងម្តងៗត្រង់ចំណុចដក់ទឹកនេះវាជ្រៅបើមានបងប្អូនណាជិៈម៉ូតូមិនប្រយ័តប្រាកដជាដួលមិនខានឡើយ។

ក្រោមការលើកឡើងនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្រុមអ្នកយកព័ត៌មានមិនអាចសំុការបកស្រាយពីលោកប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានទេនៅព្រឹកថ្ងៃទី២៥ខែឧសភានេះ។

ចំណែកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់តាមទូរស័ព្ទថារឿងរថយន្ត ដឹកលើសទំងន់មានមន្ត្រីជំនាញមកពីក្រសួងជាអ្នកផាក់ពិន័យលើសពីនេះលោកមិនបានដឹងនោះទេ។ សូមសួរទៅមន្ទីរសារធារណៈការនឹងដឹកជញ្ជូនទៅព្រោះជាជំនាញរបស់គេ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ