អ្នករស់នៅបាត់ដំបង ម្នាក់ឈ្នះ​៦ម៉ឺន​ដុល្លារតាមរយៈផ្ញើសារ

123
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ក្រោយពីឃើញគេបានឈ្នះប្រាក់រង្វាន់បន្តបន្ទាប់មក បុរសអ្នករស់នៅ ខេត្ត បាត់ដំបង ម្នាក់បានសាកល្បងចូលរួម ក្នុងកម្មវិធី”ផ្ញើសារដើម្បីឈ្នះប្រាក់រង្វាន់ ១ម៉ឺន ដុល្លារ ជារៀងរាល់ថ្ងៃ”ទីបំផុតគាត់មាន ភព្វសំណាង បានឈ្នះប្រាក់រង្វាន់ ៦ ម៉ឺនដុល្លារ ដូចក្តីប៉ងប្រាថ្នាពិតមែន។

បុរសមានសំណាង រូបនេះមានឈ្មោះ លោក ភោគ សុភ័ក្ត្រ រស់នៅភូមិបាយដំរាំ ឃុំឈើ​ទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានមុខរបរ ជាបុគ្គលិក ក្រុមហ៊ុនឯកជន មួយកន្លែងក្នុង ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា កម្មវិធីប្រគល់ប្រាក់រង្វាន់នេះ ធ្វើឡើង កាលពីចុងសប្តាហ៍កន្លងមក នៅទីស្នាក់ការកណ្តាល សែលកាត ដែលបានប្រគល់ ទៅឱ្យតំណាង របស់លោក ភោគ សុភ័ក្ត្រ ដែលត្រូវជា បងប្អូនរបស់លោក មានឈ្មោះ ហែម វិជ្ជា រស់នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានមុខរបរ ជាមន្ត្រីរាជការ ។

ក្នុងឱកាសនេះដែរ លោក ហែម វិជ្ជា តំណាងទទួលប្រាក់រង្វាន់ ឱ្យលោក ភោគ សុភ័ក្ត្រ បានសម្តែងសេចក្តីត្រែកអរ ជាពនពេក ចំពោះការឈ្នះប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន សែលកាត រហូតដល់៦ម៉ឺនដុល្លារ ដែលធ្វើឲ្យលោក មានភាពសប្បាយរីករាយជាខ្លាំង។

តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការប្រគល់ប្រាក់រង្វាន់ ទៅកាន់អតិថិជនរបស់ខ្លួន ដែលមានសំណាង នាពេលនេះ គឺជាការបង្ហាញ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ លើដល់អតិថិជនរបស់ខ្លួន៕/B