តារាហ្វេសប៊ុក Love Riya ទីផ្សារ សិល្បៈកាន់តែកាក់កប

266
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្តភ្នំពេញ៖ ជាស្រីស្អាត និងមានភាពល្បីល្បាញតាមបណ្តាញសង្គម តារាហ្វេសប៊ុក អ្នកនាង Love Riya ក៏មានទីផ្សារសិល្បៈមួយរូបដែរ ព្រោះកន្លងមក នាងធ្លាប់ទទួលបានការងារជាអ្នកផ្សព្វផ្សាយផលិតផលទឹកដោះគោគ្រាដែលនាង មានផ្ទៃពោះ។ បច្ចុប្បន្ន នាងក៏នៅតែទទួលបានប្រជាប្រិយភាពខ្ពស់ បើធៀបនឹងតារា ហ្វេសប៊ុកផ្សេងទៀត ដូច្នេះ ឱកាសកើបប្រាក់ជាអ្នកផ្សព្វផ្សាយផលិតផល នៅតែមាន ហុងស៊ុយជានិច្ច។

ជាក់ស្តែងកាលពីព្រឹកថ្ងៃចន្ទ ទី២៥ ឧសភា អ្នកនាង Love Riya ត្រូវបានក្រុមហ៊ុន S&TK TRADING CO.,LTD ចាប់អារម្មណ៍និងផ្តល់តំណែង ចុះកុងត្រា ជាអ្នកផ្សព្វ ផ្សាយផលិតផល សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon) រយៈពេលមួយឆ្នាំ។ ក្នុងពិធីចុះ ហត្ថលេខា កុងត្រា តារាហ្វេសប៊ុក សាច់សខ្ចីរូបនេះ បានបង្ហើបថា តម្លៃខ្លួនរបស់នាង ក្នុងរយៈពេលមួយឆ្នាំនេះ ទទួលបានខ្ទង់ម៉ឺនដុល្លារឯណោះ។ តម្លៃខ្លួនដែលមាន តួលេខខ្ពស់បែបនេះ អាចបញ្ជាក់បានថា នាងពិតជាល្បីនិងអាចរកប្រាក់តាម រយៈការ ផ្សព្វផ្សាយពានិជ្ជកម្មផ្សេងៗ ក្រៅពីអាជីវកម្មលក់ផលិតផលអនឡាញរបស់នាង។

អ្នកនាង បានអោយដឹងថា សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon) ដែលជាសំឡីអនាម័យ ដែលមានគុណភាពខ្ពស់ ផលិតឡើងដោយវត្ថុធាតុដើមធម្មជាតិទាំងស្រុង មិនមាន សារធាតុគីមីនោះឡើយ។ វីនអ៊ីយ៉ុង មាន៣ប្រភេទគឺ វីនអ៊ីយ៉ុងពណ៌បៃតង សម្រាប់ប្រើ ប្រាស់ប្រចាំថ្ងៃ, វីនអ៊ីយ៉ុងពណ៌ខៀវ សម្រាប់ប្រើពេលថ្ងៃ និងវីនអ៊ីយ៉ុងពណ៌ស្វាយ សម្រាប់ប្រើប្រាស់នៅពេលយប់។

អ្នកនាងបានបន្តថា “សំឡីអនាម័យវីនអ៊ីយ៉ុង ពិតជាល្អ ព្រោះថាអ្នកនាង មានសាក ល្បង ប្រើប្រាស់ធ្វើតេស្តគុណភាពដោយខ្លួនអ្នកនាងផ្ទាល់ គឺសង្កេតឃើញថាពិតជាល្អ សម្រាប់ស្ត្រី ជាពិសេសគឺមានទំនុកចិត្ត និងភាពជឿជាក់ ទោះបីជាថ្ងៃនោះមកដល់ ក៏ដោយ”។

សំឡីអនាម័យវីនអ៊ីយ៉ុង គឺជាផលិតផលមកពី តៃវ៉ាន់ ដែលជាផលិតផលឈាន មុខគេ លើពិភពលោក ទទួលបានស្តង់ដារ ISO 9001, ស្តង់ដារគុណភាពពីសហភាពអឺរ៉ុប (CE) និងសហរដ្ឋអាម៉េរិក (FDA) ដែលបានចរាចរណ៍នៅលើទីផ្សារ អស់រយៈពេល ជាង៤០ឆ្នាំមកហើយ ដែលមានលក់នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយលក់ដាច់បំផុតនៅសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ លោកអ្នកអាចរក ជាវ សំឡីអនាម័យវីនអ៊ីយ៉ុង បាននៅតាមបណ្តាហាងលក់ផលិតផល និងម៉ាតនានាជា ច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ងាកមកមើល សម្រស់ដ៏ស្រស់ស្អាត របស់ តារាហ្វេសប៊ុក Love Riya ដែលមានភាព ទាក់ទាញ ថ្វីត្បិតមានកូនមួយមែន ប៉ុន្តែរូបរាងរបស់នាង ពិតជាស្រស់ស្អាត មិនចាញ់ សម្រស់នារីវ័យក្រមុំនោះឡើយ ដោយសារតែសម្រស់ផូរផង់នេះហើយ ទើបធ្វើឲ្យ នាង ទទួលបានការងារផ្សព្វផ្សាយផលិតផលជាបន្តបន្ទាប់៕/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ