អគ្គីភ័យឆេះសណ្ឋាគារ KING GRAND BOUTIQUE HOTEL សមត្ថកិច្ចចុះជួយអន្តរាគមន៍ពន្កត់ទាន់ពេល

162
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ អគ្គីភ័យឆេះសណ្ឋាគារ KING GRAND BOUTIQUE HOTEL នៅផ្លូវ២៥៨ ផ្អេីលដល់ប្រជាពលរដ្ឋជិតខាង និងសម្ថកច្ចខាងពន្លត់អគ្គីភ័យចុះមកជួយអន្តរាគមន៍ក្នុងការពន្លត់ទាន់ពេលវេលា។ នៅវេលាម៉ោង១២.០០នាទីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភព ពីកន្លែងកេីតហេតុប្រាប់ អោយដឹងថា មុនពេលកេីតហេតុ គេឃេីញក្រុមជាងដែលកំពង់តែជុសជុលសណ្ឋាគារនៅជាន់ទី៧ ហេីយបានផ្សារដែកខ្ទាតកំទេចភ្លេីងទៅប៉ះនិងក្ដាកុងផ្លាកេបង្កជាផ្សែងឆេះហុយខ្លាំង ទេីបធ្វេីការទំនាក់ទៅសមត្ថកិច្ចមូលដ្ឋាននិងបានទំនាក់ទំនងទៅជំនាញការិយាល័យប្លត់និងបង្ការអគ្គីភ័យ បានយករថយន្តពន្លត់អគ្គីភ័យចំនួ២គ្រឿងមកដល់កន្លែងកេីតហេតុនិងបាញ់ទឹកពន្លត់បានជាស្ថាពរភ្លាមៗ។

ក្រោយពេលកេីតហេតុ អាជ្ញាធរមូលដ្ឋានធ្វេីការណែនាំក្រុមជាង សូមអោយមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដេីម្បីចូលរួមទប់ស្កាត់នៅហានិភ័យគ្រប់យ៉ាងដែលអាចកេីតមាន ឡេីងដោយយៈថាហេតុ៕/B