ចិនថានឹងចាត់វិធានការប្រសិនបើអាម៉េរិកបំផ្លាញផលប្រយោជន៍ខ្លួននៅហុងកុង និងប្រឆាំងការរឹតបន្តឹងក្រុមហ៊ុនអាកាសចរណ៍

243
ចែករម្លែក

ចិនបានព្រមាននៅថ្ងៃចន្ទទី២៥ឧសភានេះថា ខ្លួននឹងចាត់វិធានការតបតប្រសិនបើសហរដ្ឋអាម៉េរិកនៅតែទទូចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនទាក់ទងនឹងហុងកុង ក្រោយមានការអត្ថាធិប្បាយចេញពីទីក្រុងវ៉ាស៊ីនតោនអំពីលទ្ធភាពដាក់ទណ្ឌកម្មជុំវិញច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងនេះ។

ចិនប៉េកាំងប្រឆាំងជំទាស់នឹងការរឹត្បិតលើក្រុមហ៊ុនអាកាសចរណ៍ចិន

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីចៀន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពេលធ្វើសន្និសីទកាសែតមួយថា សហរដ្ឋអាម៉េរិកកំពុងព្យាយាមធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ចិនហើយថាប៉េកាំងបានបង្ហាញជំហរតឹងរ៉ឹងជាមួយតំណាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនជុំវិញការអត្ថាធិប្បាយរបស់ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោករ៉ូបឺត អូប្រ៊ីនថា ច្បាប់សន្តិសុខសម្រាប់ទីក្រុងហុងកុងអាចនាំឱ្យមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាម៉េរិក។

ទន្ទឹមនេះចិនក៏បាននិយាយនៅថ្ងៃចន្ទនេះដែរថាខ្លួនប្រឆាំងរាល់ការរឹតត្បិតរបស់សហរដ្ឋអាម៉េរិកចំពោះបណ្តាក្រុមហ៊ុនអាកាសចរណ៍ចិន ដោយឆ្លើយតបនឹងរបាយការណ៍ថា ក្រសួងដឹកជញ្ជូនអាម៉េរិកបានទាមទារឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនទាំងអស់ដាក់ជូនឯកសារស្តីពីកាលវិភាគហោះហើរនិងព័ត៌មានលម្អិតនៃការហោះហើរផ្សេងទៀតនៅថ្ងៃទី ២៧ ខែឧសភា។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចូ លីចៀននិយាយថាការរឹតបន្តឹងជើងហោះហើរដែលបានដាក់ចេញដោយរបបក្រុងប៉េកាំងគឺអនុវត្តលើក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ស្មើគ្នាៗហើយធ្វើឡើងដោយសារតែកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ហានិភ័យទាក់ទងទៅនឹងកូវីដ១៩។

រដ្ឋាភិបាលអាម៉េរិកកាលពីល្ងាចថ្ងៃសុក្រទី២២ឧសភាបានចោទប្រកាន់រដ្ឋាភិបាលចិនថាបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកទាំងអស់មិនអាចបន្តសេវាកម្មទៅប្រទេសចិនបាន៕ ដោយ៖ កញ្ញាដាលីស

បាតុករហុងកុងចេញតវ៉ាកាលពីថ្ងៃអាទិត្យ