បង្ក្រាបការធ្វើជំនួញសត្វព្រៃក្នុង ហាងផឹកស៊ីចំនួនបីក្នុងក្រុងសៀម រាប រឹបអូសវត្ថុតាងមួយចំនួនធំ

228
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ ហាងផឹកស៊ីចំនួនបីនៅក្នុងក្រុងសៀមរាប ដែលត្រូវបានអះអាងថា ធ្វើការជួញដូរសត្វព្រៃ ត្រូវបានចុះបង្ក្រាបដោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើ។
ការបង្ក្រាបបទល្មើសខាងលើ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ ក្នុងទីតាំងចំនួនបីផ្សេងគ្នា។

លោកម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានអោយដឹងថា ការបង្ក្រានេះ ក្រោមការសហការជាមួយអង្គការវ៉ាយអេត។ ទីតាំដែលបានបង្ក្រាទី១. អាហារដ្ឋានម្លប់ មហាហេង ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាបរឹបអូសវត្ថុតាងរួមមាន:​ សត្វ​ទោមងាប់ចំនូន១១ក្បាល លលកងាប់ចំនួន៥០ក្បាល និងចាបស្រូវងាប់ចំនួន​២៣០​ក្បាល។

ឯទីតាំងទី២.អាហារដ្ឋានថារីម៉ាក់ប្រាង្គ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប រឹបអូសវត្ថុតាង: សាច់ជ្រូកព្រៃស្រស់ចំនួន៣គីឡូក្រាម លលកទ្រាំងងាប់ចំនួន៣៧ក្បាល ចាបស្រូវងាប់ចំនួន១៥០ក្បាល និងគ្រួចអ៊ីតងាប់ចំនួន១០ក្បាល។

ទីតាំងទី៣.អាហារដ្ឋានសម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប រឹប អូសវត្ថុតាង: សាច់អន្សងស្រស់ចំនួន៣,៣គីឡូ ក្រាម សាច់ជ្រូកព្រៃស្រស់ចំនួន៥,៣គីឡូក្រាម ចាបស្រូវងាប់ចំនួន៨០ក្បាល លលកបាយងាប់ចំនួន១០ក្បាល និងអណ្តើកស្រែងាប់១ក្បាលស្មើនឹង០.៨គីឡូក្រាម។

លោកបន្តថា វត្តុតាងទាំងអស់ខាងលើ ត្រូវបានយកទៅកប់បំផ្លាញចោល នៅថ្នាលបណ្តុះកូនឈើស្ពានអង្គរ ក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

លោកបានបញ្ជាក់ថា ថៅកែហាងទាំងបីខាងលើ ដែលរងការចោទថា ជាអ្នកធ្វើជំនួញសត្វព្រៃ ត្រូវបានធ្វើការផាកពិន័យ ដោយអង្គការវ៉ាយអេត និងធ្វើកិច្ចសន្យា។ យ៉ាងណា ក្នុងការបង្ក្រាបសត្វព្រៃខាងលើ គឺមានការសាទរយ៉ាងខ្លាំង ពីសំណាក់មហាជន ព្រោះថា ជាបទល្មើសដែលមិនអាចលើកលែង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម