ប្រជាពលរដ្ឋចំនួន៤៣ គ្រួសារក្នុងសង្កាត់ជ្រាវ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ បានទទួលអំណោយពីក្រុមការងាររដ្ឋបាលក្រុងសៀមរាប

159
ចែករម្លែក

ដោយគូលែន/សៀមរាប ៖ ប្រជាពលរដ្ឋចំនួន៤៣ គ្រួសារ ក្នុងសង្កាត់ជ្រាវ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ បានទទួលអំណោយពីក្រុមការងាររដ្ឋបាលក្រុងសៀមរាប។ពិធីប្រគល់អំណោយមនុស្សធម៌ របស់រដ្ឋបាលក្រុងសៀមរាបបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

មន្ត្រីរដ្ឋបាលក្រុងសៀមរាប បាននិយាយថា កាលពីថ្ងៃទី ២២ ខែឧសភាឆ្នាំ២០២០ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មាន៦ភូមិស្មើនឹង៤៣ គ្រួសារ បានរងគ្រោះដោយសារភ្លៀងធ្លាក់មួយមេធំ និងមានខ្យល់កន្រ្តាក់យ៉ាងខ្លាំង ធ្វើអោយដួលរលំផ្ទះ និងរបើកដំបូល។

មន្ត្រីដដែលបានបន្តថា ក្រុមកាងារ រដ្ឋបាលក្រុង និងក្រុមការងាររដ្ឋបាលសង្កាត់ បាន បែងចែកជាក្រុមចុះមកចែកដល់ផ្ទះបងប្អូនផ្ទាល់ រួមមាន គ្រួសារដែលរបើកដំបូល ក្នុង១គ្រួសារទទួលបាន

សង្កសីចំនួន១០សន្លឹក, អង្ករចំនួន១០គីឡូក្រាម , ទឹកត្រីចំនួន២ដប , ទឹកស៊ីអ៊ីវចំនួន៣ដប, ទឹកសុទ្ធ១យួ ។ចំណែកគ្រួសារដែលរលំទាំងស្រុង ក្នុង១គ្រួសារទទួលបាន
សង្កសីចំនួន១៦សន្លឹក, អង្ករចំនួន១០គីឡូក្រាម , ទឹកត្រីចំនួន២ដប , ទឹកស៊ីអ៊ីវចំនួន៣ដប, ទឹកសុទ្ធ១យួ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម